• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីបញ្ជាការដ្ឋានយោធាខេត្ត Dak Lak

ក្នុងដំណើរទស្សនកិច្ចនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូតទោស័ក ២០២០  នៅខេត្ត Dak Lak នាព្រឹកថ្ងៃទី ១៥ ខែមករា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ដល់ទីបញ្ជាការដ្ឋានយោធាខេត្ត Dak Lak។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ដល់ទីបញ្ជាការដ្ឋានយោធាខេត្ត Dak Lak (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ ជាឆ្នាំដែលមានព្រឹត្តិការណ៍នយោបាយនិងការទូតសំខាន់ៗជាច្រើន ជាពិសេសនៅខេត្ត Dak Lak តែម្តង។ លោកស្រីប្រធានរដ្ឋសភាមានបំណងចង់អោយកងកម្លាំងប្រដាប់អាវុធខេត្ត ត្រូវមានការប្រុងប្រយ័ត្ននិងត្រៀមជា​និច្ច​ ដើម្បីទប់ទល់រាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តទៅកាន់តែស្មុគស្មាញ។

លោកស្រី ប្រធានរដ្ឋសភា  Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ទីបញ្ជាការដ្ឋានយោធាខេត្តត្រូវបង្កើនការជ្រួតជ្រាបនិងការអប់រំ ដើម្បីលើកកំពស់ការយល់ដឹងរបស់កងទ័ពក្នុងបេសកកម្ម ត្រៀមប្រយុទ្ធ ដើម្បីធ្វើឱ្យម្នាក់ៗ យល់ពីឧបាយកលបំផ្លាញរបស់កងកម្លាំងអមិត្ត ពួកប្រតិកិរិយា ជាពិសេសបង្កើនការយល់ដឹងពីវិន័យ បង្កើនការទទួលខុសត្រូវត្រៀមខ្លួនទទួលនិងបំពេញភារកិច្ចដែលត្រូវប្រគល់។ ម្យ៉ាងវិញទៀត ត្រូវសម្របសម្រួលជាមួយគណៈកម្មាធិការបក្សអាជ្ញាធរដែនដី ប៉ូលីស នគរបាលការពារព្រំដែននិងអង្គភាពនានាក្នុងខេត្ត ដើម្បីរៀបចំសកម្មភាពយាមល្បាត ត្រួតពិនិត្យក៏ដូចជាការពារសុវត្ថិភាពនៃគោលដៅសំខាន់ៗក្នុងតំបន់ ក្នុងនោះ មានទាំងការធានាសុវត្ថិភាពនៅក្នុងអង្គភាពនិងគោលដៅសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតែម្តង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top