28/09/2019 15:14 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សា ការងារជាមួយប្រធានរដ្ឋសភាឡាវនិងជួបសវនាការជាមួយនាយករដ្ឋមន្រ្តីឡាវ


ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាទាំងពីរវៀតណាមនិងឡាវ (រូបថត៖ quochoi.vn)

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅកាន់រដ្ឋ ធានីវៀងច័ន្ទ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែកញ្ញា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរជួបពិភាក្សាការងារគ្នា។ នៅជំនួបនេះ ប្រធានរដ្ឋសភាទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅ ដោយមានសកម្មភាពសហប្រតិបតិ្តការជាក់ស្ដែងនិងរស់រវើកជាច្រើន ដែលបង្ហាញនូវទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃ ទៅមួយថ្ងៃរវាងស្ថាប័នីតិបញ្ញត្តិទាំងពីរ។

ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបន្តដំណើរការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកអំពីសកម្មភាពនៃរដ្ឋសភា ក៏ដូចជាផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៀតផង។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហការឃ្លាំមើល លើការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារវាងប្រទេសទាំងពិររួមចំណែកជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងឯកភាព ជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាទាំងពីរនិងក្រុមប្រឹក្សាប្រជាជន ថ្នាក់ខេត្តរវាងប្រទេសទាំងពីរផងដែរ។

ផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ចាំបាច់ត្រូវរក្សា ការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍនៅសមុទ្រខាងកើត ប្រកាន់យ៉ាងខ្ជាប់នូវការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីអោយបានសមស្របនឹងច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា UNCLOS ឆ្នាំ១៩៨២។ លើសពីនេះទៅទៀត អនុវត្តយ៉ាង ពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមជាមួយប្រទេសអាស៊ាននានា ជំរុញដំណើរការកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដើម្បីផលប្រយោជន៍រួមនៃតំបន់អាស៊ានទាំងមូលក៏ដូចជាសន្តិភាពនិងស្ថិរភាពលើពិភពលោកទៀតផង។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ