11/07/2019 11:11 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់ទីក្រុងប៉េកាំង ដើម្បីបន្តដំណើរទស្សនកិច្ចជាផ្លូវការនៅចិន


 តំណាងថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាទទួលស្វាគមលោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង
 

 នារសៀល​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់រដ្ឋសភាវៀតណាមបានទៅដល់ទីក្រុងប៉េកាំង ដើម្បីបន្តដំណើរទស្សនកិច្ចជាផ្លូវការនៅចិន ចាប់​ពី​ថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកក្កដា តាមការអញ្ជើញ​របស់​ប្រធាន​គណៈ​កម្មាធិ​ការ​អចិន្រ្តៃយ៍​នៃស​ភា​តំណាង​ប្រជាជ​នទូទាំងប្រទេសចិន លោក Li Zhanshu។
 
ដំណើរទស្សន​កិច្ចរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជាដំណើរទស្សនកិច្ចចិនជាលើកដំបូង របស់ថ្នាក់​ដឹក​នាំបក្សនិងរដ្ឋវៀតណាម បន្ទាប់ពី មហា សន្និបាតលើកទី១៩ នៃបក្សកុម្មុយនិស្តចិន ហើយក៏ជាដំណើរ​ទស្សនកិច្ច​នៅចិនជាលើកដំបូងរបស់លោកស្រី Nguyen Thi Kim Ngan ក្នុង​ឋានៈជា​ប្រធាន​រដ្ឋ​សភា​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើ​រទស្សនកិច្ចរបស់ប្រធានរដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan​ បានផ្តោតសំខាន់លើបណ្តាវិធា​នការ ដើម្បីបន្តអនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​នូវកិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិការ ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងរដ្ឋសភាវៀ​តណាម និងរដ្ឋសភាចិ​ន។ ភាគី​ទាំង​ពីរ​ក៏បាន​ពិភាក្សា​ទៅលើបណ្តាបញ្ហាអន្តរជាតិដែលមាន​ការយកចិត្តទុកដាក់ដូចគ្នា ក៏ដូច​ជា រួមសហការ​នៅបណ្តា​វេទិកាអ​ន្តរសភាតំបន់និងអន្តរជាតិ។
 
នៅទីក្រុងប៉េកាំង ​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញ​ជួបសវនាការ​ជាមួយថ្នាក់​ដឹក​នាំចិន​​និងចូលរួមព្រឹត្តិការណ៍ “ទិវាវប្បធម៌វៀតណាមនៅប៉េ​កាំងផ​ងដែរ”៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ