07/06/2019 10:43 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី


 ទិដ្ឋភាពនៅជំនួបរវាងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte (រូបថត៖ quochoi.vn)
 

នាថ្ងៃទី៥ ​ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ជួប​សវនាការជាមួយនាយក រដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte។
 
លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់​ចំពោះការដែល អ៊ីតាលីផ្ដល់ទុន ODA សម្រាប់ វៀតណាម ហើ​យស្នើអោ​យនាយករដ្ឋមន្រ្តីនិងរដ្ឋា ភិបាលអ៊ីតាលីជំរុញអោយការចុះហត្ថលេ​ខានិងអនុម័ត​យ៉ាងឆាប់ៗ នូវកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរីរវាងវៀតណាមនិងសហ​ភាពអឺរ៉ុប។
 
ចំពោះកិ​ច្ចសហប្រតិបតិ្តការ​សភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​ស្នើ​អោយ​រដ្ឋ​សភា​នៃ​​ភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក ក៏ដូចជា​សហប្រតិ​បតិ្តការ​យ៉ាង​ស្អិត​ រមួតនៅវេទិកាពហុភាគីនានាផងដែរ។ លោកស្រីប្រធានរដ្ឋសភាក៏បានវាយតម្លៃ ខ្ពស់ចំពោះ​ទស្សនៈ​របស់​អ៊ីតាលី​ស្ដីពីបញ្ហាសមុទ្រខាងកើត ព្រមទាំងស្នើអោ​យ អ៊ីតាលីរួមជាមួយ EU​ បន្តគាំទ្រ​ចំពោះការ​ដោះស្រាយ​ជម្លោះនៅស​មុទ្រខាង កើតដោយសន្តិវិធី ​ក៏ដូចជាដោយឈ​រលើមូលដ្ឋាន​នៃច្បាប់​អន្តរជាតិ​ផង​ដែរ​។
​ 
ជាការ​ឆ្លើយតប នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានសម្ដែង ក្ដីសង្ឃឹមថា នាពេល​ដែល​វៀត​ណាម​​កាន់តំណែ​ងជាប្រធានអាស៊ាននាឆ្នាំ ២​០២០ វៀតណាមនឹង​រួមចំណែក​ទៅក្នុងការ​ជំរុញទំ​នាក់ទំនង​រវាង​អាស៊ាន​ និង EU។ លោកនាយករដ្ឋមន្រ្តីអ៊ីតាលីបានអះអាងនូ​វការគាំទ្រចំពោះកិច្ចព្រមព្រៀង ​ពាណិជ្ជកម្ម​សេរី​រវាង​វៀត​ណាមនិង EU ក៏ដូចជាការគាំទ្រចំពោះវៀតណាមនា ពេលឈរ​ឈ្មោះចូល​កាន់តំណែង​ជាសមាជិកមិន​អចិន្រ្តៃយ៍នៃ​ក្រុមប្រឹក្សាសន្តិសុ​ខអង្គការ​សហប្រជាជាតិ អាណត្តិ២០២០-២០២១ផ​ងដែរ៕

 

តាម VOV5 - ​​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ