09/04/2019 09:57 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប​សន្ទនាជាមួយប្រធាន​សភាជាតិកាហ្សាក់ស្ថាន Nurlan Nigmatulin​


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាតិកាហ្សាក់ស្ថាន Nurlan Nigmatulin
 

 នៅថ្ងៃត្រង់ ថ្ងៃទី៨ ខែមេសា ឆ្នាំ​២០១៩ នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៤០ ​នៅទីក្រុងដូហានៃប្រទេសកាតានោះ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ ជួបពិភាក្សាការងារជាមួយប្រធានសភាជាតិកាហ្សាក់ស្ថាន Nurlan Nigmatulin ។ក្នុងជំនួបនេះ លោក​ស្រី​ប្រធាន​រដ្ឋសភាវៀតណាម បានស្នើឱ្យភាគីទាំងពីរ ត្រូវជំរុញកិច្ចសហប្រតិបត្តិកាលើវិស័យរអាកាសចរណ៍។ ទន្ទឹមនឹងនោះដែរ ត្រូវអនុវត្ត​ការ​វាយតម្លៃ​ជាក់​ស្ដែង​អំពី​លទ្ធផល​នៃការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀតណា​ម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ដើម្បីជម្រុញបន្ថែមទៀតនូវប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀងនេះ  ក៏ដូចជាទាញ​យករាល់​ផលប្រយោជន៍​និងកាលានុវត្តន៍ ​ដែលកិច្ច​ព្រមព្រៀង​នេះនាំមមក​សម្រាប់​ទាំងវៀត​ណាម​និង​កាហ្សាក់​ស្ថាន។​

លោក Nurlan Nigmatulin បានលើកច្បាស់ថា វៀតណាម​ជាដៃគូ​ដ៏សំខាន់មួយ​របស់កាហ្សាក់​ស្ថានក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ប្រទេ​សទាំងពីរបានរៀបចំកិច្ចសន្ទ​នាជាច្រើន ដើម្បីពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិ​ការនៅក្នុង​វិស័យជាច្រើ​ន។​

ថ្នាក់​ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តដោយឃើញថា ទំនាក់ទំនងនយោ បាយ​រវាង​ប្រទេស​ទាំងពីរ​កំពុង​មានកា​រអភិវឌ្ឍយ៉ាងល្អប្រសើរ។ ទោះជាយ៉ា​ងណាក៏ ដោយ ការដោះដូ​រពាណិជ្ជកម្ម​ទ្វេភាគី​រវាងវៀត​ណាម​និង​កាហ្សាក់ស្ថានមិនសមស្របនឹង​សក្តានុពល និងបំណងប្រាថ្នារបស់ភាគីទាំងពី​រនោះឡើយ។ ពោលគឺ ក្នុង​ឆ្នាំ ២​០១៧ ពាណិ​ជ្ជកម្មទ្វេភាគី​បាន​ឈានដល់ជិត ៥៤៣ លានដុល្លា​រអាមេរិក៕​

 

តាម​​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ