• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាហុងគ្រី


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានសភារដ្ឋសភាហ៊ុងគ្រី លោក លោក Yakab Istvan 

 នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាហ៊ុងគ្រី លោក Yakab Istvan ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅវៀ​ត​ណាម។
 
នៅក្នុង​ជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា វៀត​ណាម​វាយតម្លៃខ្ពស់​ ចំពោះការដែល ហ៊ុង គ្រីជានិ​ច្ចកាល តែងតែគាំទ្រវៀតណាមក្នុង​ការបង្កើនទំនាក់ទំន​ង ជាមួយ​សហភាពអឺរ៉ុប (EU) ព្រមទាំងមានបំណង ចង់ឲ្យហ៊ុងគ្រី បន្តគាំទ្រ​និង​ជំរុញការ​ផ្តល់​សច្ចាប័ន​នូវកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​​​ណាម - EU (EVFTA) សំដៅបើកបន្ថែមឱកា​សសហប្រតិបត្តិការរវា​ង វៀតណាមនិង​ EU ក្នុងនោះមានទាំងហ៊ុងគ្រីតែម្តង​។ តាមនោះ វៀត ណាមបានត្រៀមជាស្រេ​ច ធ្វើជាស្ពាន​សម្រាប់​ហុងគ្រីឆ្លៀត​ចូលទីផ្សារនៃបណ្តាប្រទេសចំណុះស​មាគមប្រជាជាតិអា​ស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកស្រី​ប្រធាន​រដ្ឋសភា​វៀតណាមក៏បានសម្តែងក្តីសោម​នស្សរីករាយ ដែ​លក្នុងឱកាស​នៃដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ហ៊ុងគ្រី នៅវៀតណាមលើកនេះ ភាគីទាំងពីរបា​នរៀបចំកិច្ចពិភាក្សាទី២ ក្រោមប្រ​ធាន​បទ “អភិ វឌ្ឍន៍​កសិកម្មប្រកប​ដោយចីរភាព និងសុវត្ថភាពម្ហូបអាហារ”​ ផងដែរ។
 
ចំណែកខ្លួន​វិញ អនុប្រធានរដ្ឋសភាហ៊ុងគ្រី លោក Yakab Istvan បានអះ អាងថា ហុងគ្រីនឹង​គាំទ្រ​ទាំង​ស្រុង​នូវ​កិច្ច​ព្រម​ព្រៀង EVFTA ទាំងការចុះហត្ថលេខាទៅដល់ការអនុម័​តជាផ្លូវការ។ លោក​ Yakab Istvan ក៏បាន​ឲ្យដឹង​ថា ហ៊ុងគ្រីមានបំណង បង្កើន​កិច្ចសហប្រតិបត្តិការជាមួយវៀតណា​ម ថែមទៀត ជាពិសេ​ស លើវោស័យ​សេដ្ឋកិច្ច​ ឧិសថនិងកសិកម្មផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top