19/01/2019 10:36 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង -វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម

 នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួល ជួបសន្ទនាជាមួយលោក Kim Hack Young ប្រ ធាន​ក្រុម​សមាជិក​សភាមិត្ត​ភាព​កូរ៉េខាង​ត្បូង-វៀតណាម និង សមាជិកសភាកូរ៉េខាង​ត្បូង ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ការងារ​នៅវៀ​ត​ណាម​។​
 
នៅ​ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​សម្តែង​ក្តីសោម​សន្សរីករាយ និង វាយតម្លៃខ្ពស់នូវលទ្ធផលនៃជំនួបជួបប្រាស្រ័​យ រវាងក្រុមសមាជិកសភានៃប្រ​ទេសទាំងពីរ។  ប្រធាន​រដ្ឋសភាវៀតណាម​បានអះអាងថា ​ទំនាក់ទំនង​រវាងវៀតណាម​និងកូរ៉េខាងត្បូង​មានការ​អភិវឌ្ឍគួរ​ឲ្យកត់​សម្គាល់ ដោយឈរលើមូលដ្ឋាននៃការត​ភ្ជាប់អំពីប្រវត្តិសាស្ត្រ ភាពស្រដៀងគ្នាខាងវប្បធម៌ ​ការជួយ​ឧបត្ថម្ភ​គ្នាទៅវិញទៅ​មកអំពីសេដ្ឋកិច្ចគ៏ដូចជាការយកចិត្តទុកដាក់រ​បស់ថ្នាក់ដឹក នាំនិង​ប្រជាជន​នៃប្រទេស​ទាំងពីរ​។ ប្រធានរ​ដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យសមាជិកសភានៃប្រទេសទាំង​ពីរ បន្តមាន​គំនិតផ្តួចផ្តើម សហប្រតិបត្តិការក្នុ​ងការកសាងច្បាប់និងធ្វើការឃ្លាំមើលរួ​មគ្នា ក្នុងការអនុវត្ត​រាល់កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ ដែលបានចុះហត្ថលេខារ​វាង​ប្រទេសទាំងពីរ។
 
ចំណែកប្រធាន​ក្រុមសមាជិកសភាមិត្តភាព កូរ៉េខាងត្បូង-វៀតណាម លោក Kim Hack Young  បាន​អបអរសាទ​រ​ចំពោះរាល់សមិទ្ធផល​ដ៏អស្ចារ្យដែលថ្នាក់​ដឹកនាំនិង​ប្រជាជន​វៀត​ណាម​ ទទួលបាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម ក្នុងបរិបទដែលខឿនសេដ្ឋកិ​ច្ចពិភពលោកកំពុងមានប​ម្រែប​ម្រួល​ជាច្រើន ព្រមទាំង​សង្ឃឹម​ថា ប្រទេសវៀតណាម​​និង​កូរ៉េខាងត្បូង​នឹង​កាន់​តែជិត​ស្និទ្ធ​និង​ ក្លាយ​ទៅជា​ភាពជាដៃគូរ​មាន​ផល​ប្រយោ​​ជន៍​ដូចគ្នា។
 
សូមគូសបញ្ជាក់​ថា នាថ្ងៃទី ១៨ ខែមករា នៅវិមានសភា ក្រុមសមាជិក ​សភាមិត្តភាពវៀតណាម - កូរ៉េខាង​ត្បូង​និង​​ក្រុមសមាជិកសភា​មិត្តភាពកូរ៉េខាងត្បូង - ​វៀតណាម​បាន​ប្រារព្ធពិធី​ជួបប្រាស្រ័យ​សមាជិក​សភាមិត្តភាព​​សភារវាង​ប្រទេសទាំងពីរផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ