• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងសន្និសីទ MSEAP លើកទី៣ និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបានទៅកាន់អាកាសយានដ្ឋានអន្តរ ជាតិ Ataruk ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូ
ជាន់ខ្ពស់រដ្ឋសភាអញ្ជើញចូលរួមសន្និសីទប្រធានរដ្ឋសភានៃ បណ្ដាប្រទេសអាស៊ី-អឺរ៉ុបលើកទី៣ (MSEAP 3)

លោកស្រី Nguyen Thi Kim Ngan នឹងចូលរួមសន្និសីទប្រធានរដ្ឋសភានៃបណ្ដាប្រទេសអាស៊ី-អឺរ៉ុបលើកទី៣ (MSEAP 3) តាមសេចក្ដីអញ្ជើញរបស់ប្រធានឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Volodin និងប្រធានរដ្ឋសភាកូរ៉េខាង ត្បូងលោក Moon Hee Sang ដែលជាសហស្ថាបនិកនៃសន្និសីទ MSEAP។ បន្ទាប់នោះ លោកស្រីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសទួរគីតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាទួរគីលោក Binali Yildirim។

នេះជាលើកដំបូងដែលប្រធានរដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី។ ព្រឹត្តិការណ៍នេះជាសញ្ញាសម្គាល់​ថ្មីមួយក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការរវាងវៀតណាមនិងទួរគី។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងជួបចរចាជាមួយសមភាគីទួរគីលោក Binali Yildirim ជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទួរគីផ្សេងៗ អញ្ជើញទៅសាកសួរសុខទុក្ខកម្មាភិបាល បុគ្គលិកនៃ ស្ថានទូត​វៀតណាមប្រចាំទួរគីនិងចូលរួមសិក្ខាសាលា “ឱកាស វិនិយោគ ធ្វើអាជីវកម្មវៀតណាម-ទួរគី” ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top