• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបទេសរដ្ឋមន្រ្តីកម្ពុជាលោក ប្រាក់ សុខុន


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការកម្ពុជាលោកប្រាក់ សុខុន

នារសៀលថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ​ប្រធានរដ្ឋវៀតណាមលោក Tr​an Dai Quang បាន​អញ្ជើញ​ទទួលជួប​សន្ទនាជាមួយ​ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីកា​របរទេស​និងសហប្រតិប​តិ្តការកម្ពុជាលោកប្រាក់ សុ​ខុន ដែលកំ​ពុងអញ្ជើញមកបំពេញទស្សនកិច្ច​ចូល​រួមសម័យប្រ​ជុំលើកទី​១៦គណៈកម្មការចម្រុះវៀ​តណា​ម​-កម្ពុជា អំពីកិច្ច​សហប្រតិបតិ្តការសេដ្ឋកិ​ច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេ​កទេស​។
 
នៅជំនួបនេះ តាមរយៈរ​ដ្ឋមន្រ្តីលោកប្រាក់ សុខុន ប្រធាន​រដ្ឋលោក Tran Dai Q​uang បាន​គោរព​បញ្ជូន​ការសាក​សួរសុខ​ទុក្ខចំពោះព្រះមហាក្សត្រ នរោត្ត​ម សីហមុនី ​ហើយសម្ដែង​គោលបំណង​ចង់អញ្ជើញ​ព្រះមហាក្សត្រ​ មកបំពេញទស្សន​កិច្ច​នៅ​វៀតណា​ម​​នាចុងឆ្នាំ។ លោក T​ran Dai Quan​g ក៏អប​អរសាទរ​ចំពោះកិច្ច​ខិតខំប្រឹង​ប្រែង​របស់​ស្ថាប័ន​​សមត្ថកិច្ចនៃប្រ​ទេសទាំងពីរ​ ដែលបាន​សម្រេច​រួចរាល់​នូវការងារ​ជាច្រើន​ លើវិស័យ​បោះបង្គោលខ័ណ្ឌសីមានាពេលកន្លង​ទៅ។ ស្ដីពី​បញ្ហាអាណិកជន វៀតណាម លោក​ Tran Dai Quang មានគោ​លបំណង​ថា កម្ពុជាបន្តយកចិត្ត​ទុកដាក់ មានគោល​នយោបាយជួ​យឧបត្ថម្ភ​យ៉ាងជា​ក់​ស្ដែង ចំពោះជន​កម្ពុជា​ដើមកំណើត​វៀតណាម ជួយគេរស់នៅដោ​យស្ថិរភាព​ ​ដើម្បី​រួមវិភាគ​ទានសំរាប់ការ​អភិវឌ្ឍ​របស់​កម្ពុជា និង​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ។​
 
រីឯខ្លួនវិញ រដ្ឋមន្រ្តី​លោក ប្រាក់ សុខុន បានអបអរសាទរចំពោះស​មិទ្ធផលដ៏ធំធេ​ង ដែលរដ្ឋ និងប្រជាជន​វៀតណាម​ទទួល​បានក្នុងបុព្វហេតុអភិ​វឌ្ឍន៍សេដ្ឋកិច្ចសង្គម​ ព្រមទាំ​ងជឿជាក់​ថា វៀតណាម​នឹង​សម្រេច​គោលដៅ​ឧស្សាហូបនីយកម្ម​ ទំនើបភាវូបនីយកម្ម​នាឆ្នាំ២​០៣០​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top