
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan
ការចូលរួម IPU 138 ជាភារកិច្ចចម្បងក្នុងបណ្ដាសកម្មភាពកិច្ចការបរទេស ពហុទិសតាមផ្លូវសភា របស់រដ្ឋសភាវៀតណាម សំដៅជំរុញនិងការពារផល ប្រយោជន៍ជាតិ ពិគ្រោះយោបល់ពីទស្សនៈរបស់មិត្តភក្តិអន្តរជាតិ បង្ហាញទស្សនៈ របស់ខ្លួនស្ដីពីការយកចិត្តទុកដាក់រួមលើទូទាំងពិភពលោក ហើយអនុវត្តន៍សកម្ម ភាពទ្វេភាគីនៅខាងក្រៅ IPU ទៀតផង។
ទទួលសេចក្ដីអញ្ជើញរបស់ប្រធានសហភាពអន្តរសភាលោក Gabriela Cuevas Barron និងប្រធានសភាជាន់ទាបហូឡង់លោក Khadija Arib គណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយលោកស្រីប្រធាន Nguyen Thi Kim Ngan បានចាកចេញពីទីក្រុងហាណូយនាថ្ងៃទី២៤ មីនា ចាប់ផ្ដើមដំណើរ ចូលរួមមហាសន្និបាតលើកទី១៣៨ សហភាពអន្តរសភា (IPU 138) នៅទីក្រុងហ្សឺណែវ ស្វីស ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅហូឡង់ចាប់ពីថ្ងៃទី២៤ដល់ ទី៣០ ខែមីនា ឆ្នាំ២០១៨។
ការចូលរួម IPU 138 ជាភារកិច្ចចម្បងក្នុងបណ្ដាសកម្មភាពកិច្ចការបរទេស ពហុទិសតាមផ្លូវសភា របស់រដ្ឋសភាវៀតណាម សំដៅជំរុញនិងការពារផល ប្រយោជន៍ជាតិ ពិគ្រោះយោបល់ពីទស្សនៈរបស់មិត្តភក្តិអន្តរជាតិ បង្ហាញទស្សនៈ របស់ខ្លួនស្ដីពីការយកចិត្តទុកដាក់រួមលើទូទាំងពិភពលោក ហើយអនុវត្តន៍សកម្ម ភាពទ្វេភាគីនៅខាងក្រៅ IPU ទៀតផង។ នេះក៏ជាឱកាសដើម្បីវៀតណាមផ្សព្វ ផ្សាយអំពីទឹកដីជាមួយសហគមន៍អន្តរជាតិរួមចំណែកលើកកំពស់ឋានៈរបស់ រដ្ឋសភានិយាយដោយឡែកនិងវៀតណាមនិយាយរួមលើឆាកអន្តរជាតិផងដែរ។
ក្រោយពីចូលរួម IPU 138 គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំ ដោយលោកស្រីប្រធាន Nguyen Thi Kim Ngan នឹងទៅបំពេញទស្សនកិច្ចជា ផ្លូវការនៅព្រះរាជាណាចក្រហូឡង់។ ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យ ដ៏សំខាន់ ដែលសំដៅបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពនិង កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយហូឡង់ក្នុងកាលៈទេសៈដែល ប្រទេសទាំងពីរឆ្ពោះទៅការរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៧៣ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨)៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម