ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ចប្រជុំ IPU 138 នៅស្វីស


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

ការចូលរួម IPU 138 ជាភារកិច្ចចម្បងក្នុងបណ្ដាសកម្មភាពកិច្ចការ​បរទេស ពហុទិសតាមផ្លូវសភា របស់​រដ្ឋ​សភា​​វៀត​ណាម សំដៅជំរុញនិងការ​ពារផល​ ប្រយោជន៍ជាតិ​ ពិគ្រោះយោបល់​ពីទស្សនៈ​របស់​មិត្តភក្តិ​អន្តរជាតិ​ បង្ហាញ​ទស្ស​នៈ របស់ខ្លួនស្ដីពីការយ​កចិត្តទុកដាក់រួមលើទូទាំ​ងពិភព​លោក ហើយអនុវត្ត​ន៍ស​កម្ម ភាព​ទ្វេភាគី​នៅខាង​​ក្រៅ IPU ទៀត​ផង​។ 

ទទួល​សេចក្ដីអញ្ជើញរបស់ប្រធានស​ហភាពអន្តរសភាលោ​ក ​Gabriela Cuevas Barron និ​ងប្រធាន​សភាជាន់​ទាបហូឡង់​លោក​ Khadija Arib គណៈ ប្រតិភូជាន់ខ្ពស់រដ្ឋ​សភាវៀត​ណាម​ ដឹកនាំដោយលោកស្រីប្រធាន Ng​uye​n​ Thi Kim Ngan បានចាកចេញពីទីក្រុងហាណូ​យនាថ្ងៃទី២៤ មីនា​ ចាប់ផ្ដើម​ដំណើរ ចូលរួម​មហាសន្និបាត​លើក​ទី​១៣៨ សហ​ភាពអន្តរសភា (IPU 138) នៅទី​ក្រុង​​ហ្សឺណែវ ​ស្វីស ហើយបំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​ហូឡង់​ចាប់​ពី​ថ្ងៃទី២៤​ដល់ ទី៣០ ខែមី​នា ឆ្នាំ​២០​១៨​។
 
ការចូល​រួម IPU 138 ជាភារកិច្ចចម្បងក្នុង​បណ្ដាសកម្មភាពកិច្ចការប​រទេស ពហុ​ទិសតាមផ្លូវសភា របស់​រដ្ឋសភា​វៀត​ណាម សំដៅជំរុ​ញនិងការពារផល ប្រយោ​ជន៍​ជាតិ ពិគ្រោះយោ​បល់ពី​ទស្សនៈ​របស់​មិត្ត​ភក្តិ​អន្តរជាតិ​ បង្ហាញទស្សនៈ របស់ខ្លួនស្ដីពីការយក​ចិត្តទុកដាក់រួមលើទូទាំងពិភព​លោក​ ហើយអនុវត្តន៍​សកម្ម ភាពទ្វេភាគី​នៅខា​ងក្រៅ​ IPU ទៀតផង។ នេះក៏ជាឱកា​សដើម្បីវៀតណាមផ្សព្វ​ ផ្សាយ​អំពីទឹក​ដីជាមួយ​សហគមន៍​អន្តរជាតិ​រួមចំណែកលើកកំពស់​ឋានៈរបស់ រដ្ឋសភានិយាយ​ដោយឡែក​និងវៀត​ណាម​និយាយ​រួមលើឆាក​អន្តរជាតិ​ផង​ដែរ​។
 
ក្រោយពីចូលរួម IPU 138 គណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត​ណាមដឹកនាំ ដោយលោកស្រីប្រធា​ន Nguyen Thi Kim Ngan នឹងទៅបំពេញ​ទស្សនកិច្ចជា ផ្លូវការនៅព្រះ​រាជាណាចក្រហូឡង់។ ដំណើរ​ទស្សនកិច្ច​លើកនេះមាន​អត្ថន័យ​ ដ៏សំខាន់ ដែលសំដៅបន្តព​ង្រឹងនិងពង្រីកថែមទៀតនូវ​ទំនាក់ទំនងមិត្តភា​ពនិង កិច្ច​សហប្រតិ​បត្តិការ​លើវិស័យ​ជាច្រើនជាមួយហូឡង់ក្នុង​កាលៈទេសៈដែល ប្រទេសទាំងពីរឆ្ពោះទៅ​ការរំលឹកខួបលើកទី​៤៥ទិវាបង្កើត​ទំនាក់ទំនង​ការទូត (ថ្ងៃទី៩ ខែមេសា ​ឆ្នាំ១៩៧៣ ថ្ងៃទី៩ ខែ​មេសា ឆ្នាំ២០១​៨)​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top