• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំ ថ្មីប្រពៃណីនៅខេត្ត Kon Tum


ប្រធានរដ្ឋលោក Tran Dai Quang ក៏បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី
ចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិនៅឃុំ Ro Koi ស្រុក Sa Thay (រូបថត៖ VOV)


នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក Tran Dai Quang បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះកម្មាភិបាល យុទ្ធជននៅប៉ូស្តិ៍ការពារព្រំដែន Ro Koi នៅស្រុក Sa Thay។ នៅទីនេះ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា កម្មាភិបាលនិងយុទ្ធជននៅប៉ូស្តិ៍ការពារព្រំដែន Ro Koi បានបំពេញល្អនូវភារកិច្ចគ្រប់គ្រង ការពាររឹងមាំអធិបតេយ្យភាពជាតិ។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំ ថ្មីប្រពៃណីនៅខេត្ត Kon Tum 

នាថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang ក៏បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិនៅឃុំ Ro Koi ស្រុក Sa Thay ផងដែរ។ លោកប្រធានរដ្ឋសំដែងក្ដីសប្បាយរីករាយដោយឃើញថា ទោះបីជួបការលំបាកជាច្រើនក្ដី ប៉ុន្តែឃុំ Ro Koi នាពេលកន្លងទៅទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់លើវិស័យជាច្រើន ក្នុងនោះមានការផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះ ដូចជាដាំដើមកៅ​ស៊ូ​ ម្រេច ស្រូវទឹក បើកទូលាយការចិញ្ចឹមបសុសត្វនិងសត្វពាហនៈដើម្បីលើកកំពស់ជីវភាពរស់នៅជាបណ្ដើរៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top