• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មានប្រសាសន៍សំខាន់នៅសម័យពេញអង្គសន្ទនារវាងបណ្ដាថ្នាក់ដឹកនាំ APEC


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មានប្រសាសន៍សំខាន់
នៅសម័យពេញអង្គសន្ទនារវាងបណ្ដាថ្នាក់ដឹកនាំ APEC

នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាមបានប្រារព្ធឡើងសម័យពេញអង្គការសន្ទនារវាងបណ្ដាថ្នាក់ដឹកនាំ APEC និងក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC (ABAC)។ តាងនាមខឿនសេដ្ឋកិច្ចប្រទេសម្ចាស់ផ្ទះ APEC ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមាន​បទ​សន្ទរកថាសំខាន់នៅទីនេះ។ លោកបានអះអាងថា៖

«ខ្ញុំគិតថា៖ ការផ្តើមគំនិតរបស់លោកអ្នកនាងសុទ្ធតែជាក់ស្តែងណាស់។ បញ្ហានានាដែល​សហគមន៍​សហគ្រិន​យក​ចិត្តទុកដាក់ ជាពិសេសគឺការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ការជំរុញលំហពាណិជ្ជកម្មនិងវិនិយោគសហគ្រាសខ្នាតមីក្រូតូចនិងមធ្យម ការអភិវឌ្ឍន៍លើគ្រប់វិស័យសន្តិសុខស្បៀងអាហារ ទស្សនៈវិស័យ APEC ក្រោយឆ្នាំ ២០២០ ក៏ជាបណ្ដាបញ្ហាដែលមជ្ឈដ្ឋានថ្នាក់ដឹកនាំ APEC កំពុងយកចិត្តទុកដាក់និងពិចារណា ដើម្បីស្វែងរកវិធានការនិងទិសដៅសមស្រប។»

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ការតភ្ជាប់សេដ្ឋកិច្ចសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគបានកំពុងនឹងបន្តជាអាទិភាពជួរមុខក្នុងកិច្ចសហប្រតិបត្តិការ APEC។

នាថ្ងៃដដែល ប្រធនរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top