22/07/2017 11:33 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបប្រធានរដ្ឋសភាបង់ក្លាដែស


 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖VOV)       

នារសៀលថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០១៧​ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang បាន​អញ្ជើញ​ទទួល​ ជួបលោកស្រី Shirin Sharmin Chaudhury ប្រធានរដ្ឋសភាបង់ក្លាដែសដែល​កំពុងអញ្ជើញ​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​វៀតណាម។ នៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បាន​ស្នើឲ្យ ភាគីទាំង​ពីរ​បន្ត​ជំរុញដំណើរ​ទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់ រៀបចំកិច្ច ប្រជុំគណៈកម្មាធិការ​ចម្រុះលើកទី៣និងពិគ្រោះយោបល់ន​យោបាយលើកទី៣យ៉ាងឆា​ប់រហ័ស សំដៅដាក់​ចេញទិស​ដៅនិង​ដំណោះស្រាយ​ជំរុញកិច្ច​សហប្រតិ​​បតិ្តការ​។ ដើម្បីលើកកំពស់​ទំហំពាណិជ្ជកម្មទ្វេភាគី ខំប្រឹងប្រែ​ងទទួលបានគោ​ល ដៅ១ពាន់​លាន​ដុល្លាអាមេរិក​នោះ លោកប្រធានរដ្ឋស្នើ​ឲ្យភាគីទាំងពីរប​ង្កើនការ ចែករំលែក​ព័ត៌មាន បទពិសោធន៍ និង​បង្កលក្ខណៈ​ងាយស្រួលសំរាប់​ការនាំចេញ នាំចូលទំនិញរ​វាងប្រទេសទាំងពីរ។

​រីឯខ្លួនវិញ ប្រធានរដ្ឋសភាបង់ក្លាដែស​លោកស្រីShirin Sharmin Chaudhury មានបំណង​ថា ទំនាក់ទំនង​សហប្រតិបតិ្តការទ្វេ​ភាគីរវាងប្រទេ​ស ទាំងពីរ នឹងកាន់តែ​បើកទូលាយ​លើវិស័យ​ជាច្រើន​ដូចជាឧបករណ៍​អេឡិចត្រូនិក​ ទំនិញប្រើប្រាស់ និងកសិកម្មសន្តិសុខ​ថាមពល និងការទប់​ទល់នឹង​បម្រែបម្រួល​អាកាសធាតុ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ