• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី


 ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី

នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តាមម៉ោងតំបន់ ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ីចាប់​ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី១កក្កដា នៅវិមាន Kremlin ទីក្រុងមូស្គូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានដំណើការចរចារ ដោយមានការចូលរួមរបស់គណៈ​ប្រតិភូ​ជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានចាត់ទុកថា៖ប្រទេសទាំងពីរត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីរក្សាកំណើនវិជ្ជមាននៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី នាបច្ចុប្បន្នអោយសមស្របជាមួយទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ខំប្រឹងប្រែងទទួលអោយបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺ​រ៉ុប​ ប្រកប​ដោយ​ប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដូចគ្នា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការជិតស្និទិ្ធនៅវេទិកាពហុភាគី។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអញ្ជើញចូលរួមសន្និសីទកាសែត ជូនដំណឹងអំពីលទ្ធផលនៃជំនួបសន្ទនា។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ​ លោក​ Tran Dai Quang បានអះអាងនូវគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមនោះគឺគោរពនិងផ្តល់អាទិភាពពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយរុស្ស៊ី អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី តាមទិសប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង និងនិរន្តរភាព លើគ្រប់វិស័យ នាំមកនូវ​ផល​ប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព និងការអភិវឌ្ឍន៍រួម។ ប្រធានរដ្ឋក៏បានអោយដឹងថែមទៀតថា៖ ភាគីទាំងពីរបានអះអាងបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ន្ឌអាស៊ាន-រុស្ស៊ី ដើម្បីគោលដៅកសាងសហគមន៍អាស៊ានប្រកបដោយរឹងមាំ លើកកំពស់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ ប្រធានរដ្ឋ លោក Tran Dai Quang បានអោយដឹងថា៖

“ យើងខ្ញុំបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងឆ្នាំ APEC 2017 ដែលវៀតណាមជាប្រទេសម្ចាសផ្ទះ សកម្មត្រៀមរៀបចំអោយដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងអញ្ជើញចូលរួមសន្និសីទកំពូល APEC របស់ប្រធានាធិបតីរុស្ស៊ី លោក Putin ។ យើងខ្ញុំក៏បានពិភាក្សាអំពីការខំប្រឹងប្រែងថែមទៀតដើម្បីរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខសុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ ដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ដោះស្រាយជំលោះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីកដែលក្នុងនោះមានបញ្ហាសមុទ្រខាង​កើត។ វៀតណាមវាយតំលៃខ្ពស់និងមានគោលបំណងថា៖រុស្ស៊ីបន្តរួមវិភាគទានសកម្មថែមទៀតក្នុងការងារថែរក្សាសន្តិភាពសន្តិសុខ និងស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម


ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top