ព័ត៌មាន
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីទទួលនិងជួបសម្តែងការគួរសមព្រះចៅអធិរាជជនិងមហេសី
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីទទួលនិងជួបសម្តែងការគួរសម
ព្រះចៅអធិរាជនិងមហេសីជប៉ុនអាគីហ៊ីតុ
ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ ព្រះចៅអធិរាជនិងមហេសីជប៉ុនអាគីហ៊ីតុបានអញ្ជើញយាងមកដល់ទីក្រុងហាណូយក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋវៀតណាមចាប់ពីថ្ងៃទី ២៨ កុម្ភៈរហូតដល់ថ្ងៃទី៥ មិនា ឆ្នាំ២០១៧។បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនាព្រឹក ថ្ងៃទី១ ខែមិនាមក ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអបអរសាទរនូវដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់អធិរាជជប៉ុននិងមហេសី ព្រមទាំងចាត់ទុកថាដំណើរទស្សនកិច្ចនេះមានអត្តន័យប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ព្រះចៅអធិរាជជប៉ុននិងមហេសីក៏បានសម្តែងនូវការសោមនាស្សរីករាយដែលទ្រង់បានយាងដំណើរទស្សនកិច្ចនៅវៀតណាម ជាលើកដំបូងនិងថ្លែងអំណរគុណចំពោះការទទួលរួសរាយរាក់ទាក់និងកក់ក្តៅបំផុតរបស់ប្រធានរដ្ឋលោក Tran Dai Quang លោកជំទាវ រដ្ឋនិងប្រជាជនវៀតណាម។
ក៏នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញឧទ្ទេសនាមជាមួយអធិរាជជប៉ុននិងមហេសីអំពីខឿនវប្បធម៌ពហុបែបពោរពេញទៅដោយអត្តសញ្ញាណជាតិវៀតណាម រួមទាំងសម្តែងគោលបំណងចង់ទទួលសមាជិកវង្សានុវង្សជប៉ុនមកទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៨ខាងមុខ ដែលជាឱកាសប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត៕
តាម VOV5-វិទ្យុសម្លេងវៀតណាម