ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីទទួលនិងជួបសម្តែងការគួរសមព្រះចៅអធិរាជជនិងមហេសី


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីទទួលនិងជួបសម្តែងការគួរសម
ព្រះចៅអធិរាជនិងមហេសីជប៉ុនអាគីហ៊ីតុ

ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang និងលោកជំទាវ ព្រះចៅអធិរាជនិងមហេសីជប៉ុនអាគីហ៊ីតុបានអញ្ជើញយាងមកដល់ទីក្រុងហាណូយក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋវៀតណាមចាប់​ពីថ្ងៃទី ២៨ កុម្ភៈរហូតដល់ថ្ងៃទី៥ មិនា ឆ្នាំ២០១៧។​បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនាព្រឹក​ ថ្ងៃ​ទី​១ ​ខែមិនាមក ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang និងលោកជំទាវបានអបអរសាទរនូវដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់អធិរាជជប៉ុននិងមហេសី​ ព្រមទាំងចាត់ទុកថាដំណើរទស្សនកិច្ចនេះមានអត្តន័យ​ប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ព្រះចៅអធិរាជជប៉ុននិងមហេសីក៏បានសម្តែង​នូវការសោមនាស្សរីករាយដែលទ្រង់បានយាងដំណើរទស្សនកិច្ចនៅវៀតណាម ជាលើកដំបូងនិងថ្លែង​អំណរគុណចំពោះការទទួលរួសរាយរាក់ទាក់និងកក់ក្តៅបំផុតរបស់ប្រធានរដ្ឋលោក Tran Dai Quang លោកជំទាវ រដ្ឋនិងប្រជាជនវៀតណាម។

ក៏នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញឧទ្ទេសនាមជាមួយអធិរាជជប៉ុននិងមហេសីអំពីខឿនវប្បធម៌ពហុបែបពោរពេញទៅដោយអត្តសញ្ញាណជាតិវៀតណាម រួមទាំងសម្តែង​គោល​​បំណងចង់ទទួលសមាជិកវង្សានុវង្សជប៉ុនមកទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៨ខាងមុខ ដែលជាឱកាស​ប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top