ព័ត៌មាន
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយគ្រូបង្រៀនបណ្ឌិតសភានយោបាយជាតិហូជីមិញ
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយគ្រូបង្រៀនបណ្ឌិតសភានយោបាយជាតិហូជីមិញ
នាព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានជំនួបសំណេះសំណាលជាមួយបណ្ដាកម្មាភិបាល គ្រូបង្រៀន និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ឆ្នាំ២០១៧ ស្ដីអំពីរដ្ឋធម្មនុញ្ញ ២០១៣ និងចំណុចថ្មី ក្នុងការកសាងនីតិរដ្ឋ សង្គមនិយមនៅវៀតណាម។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើថា៖ នាពេលខាងមុខនេះ បណ្ឌិតសភានយោបាយជាតិហូជីមិញ នឹងបង្កើនការតភ្ជាប់ជាមួយរដ្ឋសភា។
ក៏ក្នុងជំនួបនេះដែរ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្ខេបចំណុចលេចធ្លោក្នុងរដ្ឋធម្មនុញ្ញ ២០១៣ កសាងនីតិរដ្ឋ និងការតម្រង់ទិសកសាងនីតិរដ្ឋ ដែលបានរដ្ឋធម្មនុញ្ញកំណត់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម