• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់​ប្រកបដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ព្រះរាជា​ណាច​ក្រកម្ពុជា​


ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang​និង​លោក​ជំទាវ​រួម​ទាំង​គណៈ​ប្រតិភូជាន់​ខ្ពស់​វៀតណាម បានអញ្ជើញមក ដល់ទីក្រុង​ហាណូយ បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​ក្នុងរយៈពេល ពីរថ្ងៃគឺ​ថ្ងៃទី១៥និងទី១៦​មិថុនាឆ្នាំ​២០១៦​។ មុន​នឹង​ចាក​ចេញ​ពីរាជធានី​ភ្នំពេញ លោក Tran Dai Quang បានជួបប្រាស្រ័យ ជាមួយអង្គភាពអាជីវកម្ម​វៀត​ណាម​មួយ​ចំនួន ដែលកំពុងវិនិយោគនៅកម្ពុជា។ អញ្ជើញថ្លែងមតិនៅទីនេះ លោក​​ Tran Dai Quang បាន​លើក​ច្បាស់​ថា៖ “អង្គភាពអាជីវកម្មវៀតណាមពង្រីក បាននូវសមត្ថភាពនិងឆ្លៀតយក​ឱកាស ដើម្បី​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​ នូវគម្រោងការវិនិយោគនៅកម្ពុជា។ នេះជា ទីផ្សារ​ពោរពេញ​ទៅដោយ​ការ​លំ​បាក​សាក​ល្បង ប៉ុន្តែវិនិយោគិន​វៀតណាម​នៅ តែដំណើរសកម្ម​ភាពប្រកប​ដោយជោគជ័យ។ ប្រការនេះ បង្ហាញ​នូវការ​ខិត្តខំប្រឹង ប្រែង​យ៉ាងខ្លាំងក្លា​របស់អង្គភាពអាជីវកម្ម​វៀតណាម រួមចំណែកអះអាងថាការ​វិនិយោគ​ចូល ទីផ្សារ​កម្ពុជា គឺមានប្រសិទ្ធិភាពណាស់។ លទ្ធផលនេះ ក៏ស្របទៅនឹងបំណងប្រាថ្នារបស់​ថ្នាក់ ដឹកនាំ​និងប្រជា​ជន​ នៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាផងដែរ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top