• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ Truong Tan Sang ជួបមុខសមាជិកសម្ព័ន្ធយុវជន


ប្រធានរដ្ឋ Truong Tan Sang ជួបមុខសមាជិកសម្ព័ន្ធយុវជន

ក្នុងឱកាសរំលឹកខួបលើកទី៨៥ នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយ​និស្តហូជីមិញ ថ្ងៃទី២៦ ខែ​មិនា ឆ្នាំ២០១៦នាព្រឹក​ថ្ងៃទី២៥ ខែ​មិនា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋ​វៀតណាម លោកTruong Tan Sang បាន​អញ្ជើញ​ជូប​សំណេះសំណាល​ ជាមួយ​គណៈប្រតិភូសមាជិកសម្ព័ន្ធយុវជនឆ្នើម ដែលទទួលបានពានរង្វាន់ Ly Tu Trong ឆ្នាំ២០១៥។ ថ្លែងមតិក្នុង​ជំនួបនេះ ប្រធានរដ្ឋលោក Truong Tan Sang បានវាយ តម្លៃ​ខ្ពស់នូវ​លទ្ធ​ផល​ខំប្រឹង​ប្រែង របស់សមាជិកសម្ព័ន្ធយុវជនចំនួន៨៥នាក់ ដែល តំណាងឲ្យសម្ព័ន្ធ​យុវជន​គ្រប់​ជាន់​ថ្នាក់​ទទួល​ពាន​រង្វាន់ Ly Tu Trong ឆ្នាំ២០១៥​នេះ។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖

​“បូកសរុបនិងបង្កើតនូវបទពិសោធន៍ពីសកម្មភាពជាក់ស្តែង របស់សម្ព័ន្ធយុវជនក្នុងឆ្នាំ២០១៥។ ពិត​ជាគំរូ​ឆ្នើម​ទាំង​៨៥​រូបនេះ មានចំណុចដូចគ្នា នោះគឺ​បទពិសោធន៍និងការរៀន​សូត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នាបច្ចុប្បន្ន”​។

​ប្រធានរដ្ឋលោក Truong Tan Sang មានបំណង​ថា យុវជន​វៀតណាមគ្រប់ ជាន់ថ្នាក់​ត្រូវម្ចាស់​ការ​ថែម​ទៀត​ក្នុងការ​ចាប់ផ្តើម​អាជីព ដោយផ្សាភ្ជាប់ជាមួយនឹង​ស្ថានភាពជាក់ស្តែង តាមនោះរួម​ចំណែក​សកម្ម​ចូល​ក្នុង​បុព្វហេតុ​កសាង​មាតុ​ប្រទេស អភិវឌ្ឍន៍ប្រទេសជាតិនិង​បំផុសចលនាយុវជន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ទៅកាន់ប្រទេស អាល់ហ្សេរីលើកនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតសន្ទុះនយោបាយដ៏រឹងមាំ ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី បើកសម័យកាលនៃកិច្ច សហប្រតិបត្តិការដ៏ស៊ីជម្រៅ និងស្វាហាប់។

Top