នាយប់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបារាំងដឹកនាំដោយលោក Claude Bartolone ប្រធានរដ្ឋសភាបារាំង បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ប្រ ធនរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។ ក្នុងដំណើរទស្សកិច្ចវៀតណាម ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ខែមិនា ប្រធានរដ្ឋសភាបារាំង លោក Claude Bartolone បានអញ្ជើញជួបចរចារ ជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ជួបសម្តែងការគួរសមអគ្គលេខា បក្សកុម្មុយនិស្តលោក Nguyen Phu Trong ជួបធ្វើការ ជាមួយថ្នាក់ដឹកនាំទីក្រុង ហូជីមិញនិងចូលរួមសកម្មភាពជួបប្រាស្រ័យវប្បធម៌ជាច្រើនផងដែរ។
ប្រធានរដ្ឋសភាបារាំងបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
នៅក្នុងជំនួបពិភាក្សាការងារនិងជួបប្រាស្រ័យនានា ភាគីទាំងពីរសុទ្ធតែអះអាងថា នាំទំនាក់ទំនងសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរឡើងកំពស់ថ្មី នាំមកផលប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរដើម្បីសន្តិភាព និងភាពសម្បូរុងរឿងលើពិភពលោក។ ភាគីទាំងពីរបានជឿជាក់ថាដំណើរទស្សនកិច្ច នេះនឹងជាការគូសសញ្ញាសំខាន់រួមចំណែក ក្នុងការនាំទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខគប្បីបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសផ្តោតសំខាន់លើកិច្ច សហប្រតិបត្តិការការពារជាតិ សន្តិសុខ សំដៅរួមចំណែករក្សាសន្តិសុខនិងសន្តិភាព ក្នុងតំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម