• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេសអ៊ីរ៉ង់


ប្រធានរដ្ឋ Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេសអ៊ីរ៉ង់

ទទួលសេចក្តីអញ្ជើញរបស់​ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នៅវេលាម៉ោង១៨.១៥នាទីថ្ងៃទី១៣ខែ​មិនាឆ្នាំ២០១៦ (តាមម៉ោងតេហ៉េរ៉ង់) ពោលគឺ ម៉ោង ១០ យប់​ថ្ងៃទី១៣មិនាតាមម៉ោងហាណូយ​ ប្រធាន​រដ្ឋ Truong Tan Sang លោកជំទាវ ព្រមទាំងគណៈ​ប្រតិភូជាន់ខ្ពស់​វៀតណាម បានទៅដល់​ព្រលាន​យន្ត ហោះ Mehrabd ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ថ្នាក់រដ្ឋ​ ប្រទេសអ៊ីរ៉ង់ ពីថ្ងៃទី១៣មិនា ដល់ថ្ងៃទី១៦ខែ​មិនា។ ទទួល​គណៈ​ប្រតិភូ​នៅព្រលាន​យន្តហោះមាន​វត្តមាន​រដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ ប្រធាននាយកដ្ឋានពិធីការ អនុប្រធានាធិបតី​អ៊ីរ៉ង់ ឯក​អគ្គ រដ្ឋទូតវៀតណាមប្រចាំ​នៅ​អ៊ីរ៉ង់ លោក Nguyen Hong Thach រួមទាំង​កម្មាភិបាល​មន្ត្រីការ​ទូត​និង​សហគមន៍ ជន​វៀតណាម ដែលកំពុងរស់នៅអ៊ីរ៉ង់ទៀតផង។

​ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់លើកនេះ ប្រធានរដ្ឋ លោក​ Truong Tan Sang និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani នឹងពិភគ្សាលើ វិធានការមួយចំនួនសំដៅជម្រុញទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ជាពិសេស​លើ បណ្តាវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ហិរញ្ញវត្ថុ ធនាគារ ប្រេងឧស្ម័ន។ ទន្ទឹម ជាមួយ​គ្នានោះ​ថ្នាក់​ដឹក​នាំទាំងពីររូប នឹងពិភាក្សា​លើបញ្ហាអន្តរជាតិ​និងតំបន់ដែល មានការយកចិត្តទុកដាក់​ដូច​គ្នា។ ពិធី​បដិសណ្ឋារ​កិច្ច​ជាផ្លូវការ​ ប្រធានរដ្ឋ Truong​ Tan Sang លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងបានរៀបចំ​ឡើង នាវេលាម៉ោ​ង១២.៣០ តាមម៉ោងហាណូយនៅវិមានប្រធានាធិបតីអ៊ីរ៉ង់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top