• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមបិទបញ្ចប់ដំណើរទស្សនកិច្ចនៅ​ម៉ូហ្សំប៊ិក​ប្រកប​ដោយ​ជោគ​ជ័យ​


ប្រធានរដ្ឋវៀតណាមបិទបញ្ចប់ដំណើរទស្សនកិច្ចនៅ ម៉ូហ្សំប៊ិកប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី១២ ខែ​មិនា ឆ្នាំ២០១៦ តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក​ Truong Tan Sang រួមជា​មួយ​ភរិយា និង​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាក​ចេញពី​ទីក្រុង Maputu បញ្ចប់ដំណើរទស្សន​កិច្ចថ្នាក់​រដ្ឋ នៅសាធារណ​រដ្ឋម៉ូហ្សំប៊ិក​ និងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋអ៊ីរ៉ង់។

​មុននោះ នាថ្ងៃទី១២មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង​ប្រធានាធិបតីម៉ូហ្សំប៊ិក លោក Filipe Nyusi អញ្ជើញ​ចូលរួមវេទិការ​អង្គភាពអាជីវកម្ម​វៀតណាម​និងម៉ូហ្សំប៊ិក។ ថ្លែងមតិនៅ​ទីនេះ ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បានអោយដឹងថា៖ “​ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន វៀត​ណាម​ជានិច្ច​កាល​ចាត់​ទុក​ម៉ូហ្សំប៊ិក ជាដៃគូសំខាន់នៅអាហ្វ្រីក។ ក្នុងគោលនយោបាយឆ្ពោះទៅខាងកើត​ របស់ទ្វីបអាហ្វ្រីក វៀតណាម​ ក៏ជាដៃគូមួយគួរអោយទុកចិត្ត ទីផ្សារធំទូលាយ និង​ស្ថិតនៅកន្លែងច្រកទ្វារបស់អាស៊ាន។ ប្រទេសទាំងពីរ​មានឧត្តម​ភាព និងសក្ដានុភាព​ជាច្រើនដើម្បីបំពេញអោយគ្នាទៅវិញទៅមក​។ ខ្ញុំជឿជាក់​ថា ទំនាក់​ទំន​ង​សហប្រតិ​បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនឹង បានអភិវឌ្ឍន៍ខ្លាំង​ក្លានាពេល​ខាង​មុខ​នេះ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top