
ប្រធានរដ្ឋវៀតណាមបិទបញ្ចប់ដំណើរទស្សនកិច្ចនៅ ម៉ូហ្សំប៊ិកប្រកបដោយជោគជ័យ
នាយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Maputu បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋម៉ូហ្សំប៊ិក និងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋអ៊ីរ៉ង់។
មុននោះ នាថ្ងៃទី១២មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីម៉ូហ្សំប៊ិក លោក Filipe Nyusi អញ្ជើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាមនិងម៉ូហ្សំប៊ិក។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអោយដឹងថា៖ “ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន វៀតណាមជានិច្ចកាលចាត់ទុកម៉ូហ្សំប៊ិក ជាដៃគូសំខាន់នៅអាហ្វ្រីក។ ក្នុងគោលនយោបាយឆ្ពោះទៅខាងកើត របស់ទ្វីបអាហ្វ្រីក វៀតណាម ក៏ជាដៃគូមួយគួរអោយទុកចិត្ត ទីផ្សារធំទូលាយ និងស្ថិតនៅកន្លែងច្រកទ្វារបស់អាស៊ាន។ ប្រទេសទាំងពីរមានឧត្តមភាព និងសក្ដានុភាពជាច្រើនដើម្បីបំពេញអោយគ្នាទៅវិញទៅមក។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនឹង បានអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខនេះ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម