15/06/2019 11:28 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong ធ្វើទស្សនកិច្ចនៅប្រទេសម៉ារ៉ុក


 ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong ធ្វើទស្សនកិច្ចនៅប្រទេសម៉ារ៉ុក
 

 នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងក្របខ័ណ្ឌនៃ​ដំណើរ​ទស្សន​កិច្ច​និង​ធ្វើការ​នៅព្រះ​រាជាណាចក្រ​ម៉ារ៉ុក​ ចា​ប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមិថុនា គណៈប្រតិភូនៃបក្សកុ​ម្មុយនិស្ត​វៀត ណាម ដឹកនាំ​ដោយ​សមាជិក​ការិយាល័យនយោ​បាយ លេខាម​ជ្ឈិមបក្ស​និងជា​ប្រធាន​គណៈកម្មាធិ​ការ​ឃោសនានិ​ង​អប់​រំមជ្ឈិម​ លោក Vo Van Thuong បានអញ្ជើញទៅទស្សនា និងជួប​សំណេះ​សំណាល​ជាមួយ​មន្រ្តីនិ​ងបុ​គ្គលិក​នៃស្ថាន​ទូត​វៀតណា​ម​ ប្រចាំនៅនៅរាជធានី Rab​at ផងដែរ។
 ​
នៅទីនេះ​ លោក Vo Van Thuong និងគណៈប្រតិភូ​បានស្តាប់ឯកអគ្គរដ្ឋទូត ​វៀតណាម​ប្រចាំនៅម៉ារ៉ុកលោក Tran Quoc​ Thuy ជម្រាបអំពីប្រតិបត្តិការរបស់ស្ថានទូតក៏ដូច ជាចំណុចសំខាន់ៗនៃកិច្ច​សហប្រតិបត្តិ​ការមិត្តភាព​​រវាងប្រទេសទាំងពីរក្នុងពេលថ្មីៗនេះ ​នេះជាពិសេស ការផ្សព្វផ្សាយពីរូបភាពទឹកដីនិងប្រជា​ ជនវៀត ​ណាម​ជាមួយប្រ ទេសម៉ារ៉ុកនិងក្នុងបណ្តាប្រទេសនានាដែល​ស្ថានទូតវៀត ណា​មនៅម៉ារ៉ុក​ទទួល​បន្ទុកផង​ដែរ។​
 
ថ្លែង​នៅក្នុង​ជំនួបនេះ ប្រធានគណៈកម្មាធិការឃោ​សនានិងអប់រំមជ្ឈិម លោក Vo Van Thuo​ng បានអបអរសាទរ​ចំពោះសមិទ្ធផលផ្នែកការទូតដ៏ល្អ ដែលស្ថានទូតសម្រេចបានក្នុងពេលកន្លងមក ជាពិសេស​ក្នុង​កិច្ច​ការ​តភ្ជាប់សហគមន៍វៀតណាម និងលើកកម្ពស់វប្បធម៌វៀតណាមនៅប្រទេសាមី។ ក្នុងឱកាសនេះ ប្រធាន​​គណៈ​ កម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក  Vo Van Thuong បានជូនព័ត៌មានត្រួសៗ ពីទិដ្ឋ​ភាព​ទូ​ទៅ​នៃ​ស្ថា​នភាពសេដ្ឋកិច្ច នយោបាយ និងសង្គមកិច្ចសំខាន់នៅវៀ​តណាមនាពេលថ្មីៗនេះ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ