• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណកម្មាធិការប្រជាជនទីក្រុងហាណូយទទួលជួបនាយករដ្ឋមន្ត្រីបារាំង

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ នាយប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋ​មន្រ្តីបារាំង លោក Edouard Philippe មានជំណួបជាមួយប្រធានគណកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung។

ប្រធានគណកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung(ស្ដាំ)
និងនាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe (ឆ្វេង)្ (រូបថត៖ Kinh tế đô thị)

នៅក្នុងជំនួបនេះ លោក Nguyen Duc Chung បានជូនដំណឹងចំពោះលោក Edouard Philippe អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយជាមួយទីក្រុងនិងសហគ្រាសបារាំង នារយៈពេលកន្លងទៅ។ ទីក្រុងហាណូយបានចងសម្ព័ន្ធមេត្រីភាពជាមួយតំបន់ Ile-de-France និងទីក្រុង Toulouse របស់បារាំង ហើយតាមរយៈនោះភាគីទាំងពីរបានសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សខាងសុខាភិបាល។ ទំនាក់ទំនងរវាងទីក្រុងហាណូយជាមួយមូលដ្ឋានទាំងពីរនេះគឺជាគំរូក្នុងទំនាក់ទំនងរវាងខេត្តក្រុងរបស់វៀតណាមជាមួយខេត្តក្រុងរបស់ប្រទេសដទៃទៀត។

ចំណែកឯ នាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe បានកោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយក្នុងការរក្សានិងលើកតម្កើងនូវតម្លៃវប្បធម៌ ព្រមទាំងគុណភាពរស់នៅរបស់ប្រជាជនទីក្រុងគឺកាន់​​ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាលក្ខណៈដើម្បីទាក់ទាញវិយោគិនបរទេសមកកាន់ទី​ក្រុង​ហាណូយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top