
ប្រទេស Mozambique តែងតែយកចិត្តទុកដាក់ និងមានគោលបំណងបង្កើន ទំនាក់ទំនងជាមួយវៀតណាម
នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងម៉ាពូតូ (ប្រទេស Mozambique) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Mozambique លោក Le Huy Hoang បានជូនសារតាំងដល់ប្រធានាធិបតី Mozambique លោក Filipe Nyusi។
បន្ទាប់ពីពិធីជូនសារតាំងនេះ លោក Filipe Nyusi និង រដ្ឋមន្ត្រីក្រសួងការបរទេស Mozambique លោក Jose Pacheco បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Le Huy Hoang ។
ក្នុងជំនួបនេះ លោក Filipe Nyusi បានសម្តែងនូវក្តីសង្ឃឹមថានាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍថ្មី ហើយលោកក៏ វាយតម្លៃខ្ពស់និងមានគោលបំណងចង់ឱ្យវៀតណាម បន្តបញ្ជូនជំនាញការ ផ្នែកកសិកម្ម សុខាភិបាល អប់រំ និង ចែករំលែកបទពិសោធន៍ ដើម្បីជួយឲ្យ Mozambique អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គម ព្រមទាំង លើកទឹកចិត្តឲ្យ ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងការរុករករ៉ែ (ធ្យូង ប្រេងឧស្ម័ន) និង ការពារធនធានធម្មជាតិ - បរិស្ថានផងដែរ។ លោក Filipe Nyusi ក៏បានអះអាងទៀតថា Mozambique តែងតែគាំទ្រនិងលើកទឹកចិត្ត នូវសកម្មភាព វិនិយោគនិងធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមដែរ។
រីឯខ្លួនវិញ លោក Le Huy Hoang បានអះអាងថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាមួយប្រទេស Mozambique ។ ក្នុងអាណត្តិបស់ខ្លួន លោកក៏មានគោលបំណងចង់សហការ យ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង និងស្ថាប័នដែលពាក់ព័ន្ធនានានៅប្រទេស ម្ចាស់ផ្ទះ ដើម្បីរួមវិភាគទានជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែងលើ វិស័យជាច្រើនវាងប្រទេសទាំងពីរ ក្នុងនោះ មានវិស័យ ទូរគមនាគមន៍ វិនិយោគពាណិជ្ជកម្ម សហការគ្នាផ្នែកជំនាញការ និងបង្កើនកិច្ច សហប្រតិបត្តិកាលើវេទិការនានាក្នុងតំបន់និងអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម