23/10/2019 15:48 GMT+7 Email Print Like 0

ប្រទេសវៀតណាមនាំចេញផលិតផលទឹកដោះគោទៅកាន់ទីផ្សារចិនជាលើកដំបូង

ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោ TH គឺជាសហគ្រាសដើមដំបូង ដែលមានលក្ខណៈពេញលេញ ក្នុងការនាំចេញទឹកដោះគោ។
 

លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ BNEWS)

នាព្រឹកថ្ងៃទី ២២ ខែតុលា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានរៀបចំពិធីប្រកាសការនាំចេញផលិតផលទឹកដោះគោទៅកាន់ទីផ្សារចិនជាលើកដំបូង ដោយអនុលោមតាមពិធីសាររវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទជាមួយអគ្គនាយកដ្ឋានគយចិន  ព្រមទាំងប្រកាសថា ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោ TH គឺជាសហគ្រាសដើមដំបូងដែលមានលក្ខណៈពេញលេញ ក្នុងការនាំចេញទឹកដោះគោ។ ការដែលចិនបានអានុញ្ញត្តិជាផ្លូវការ ក្នុងការនាំចូលផលិតផលទឹកដោះគោពីវៀតណាមបានសរឲ្យឃើញថា ផ្នែកទឹកដោះគោវៀតណាមកាន់តែអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មជាមួយពិភពលោកផងដែរ។

នាឱកាសនេះ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានអះអាងថា៖ “ពិធីប្រកាសការនាំចេញផលិតផលទឹកដោះគោដំបូងបង្អស់របស់វៀតណាមទៅកាន់ទីផ្សារចិនលើកនេះ មិនត្រឹមតែជាពិធីនាំចេញកសិផលទៅកាន់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏សំខាន់ដោយអះអាងនូវការអភិវឌ្ឍ នៃផ្នែកកសិកម្មវៀតណាមទៀតផង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ