នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានអញ្ជើញបំផុសចលនារៃអង្គាសសម្រាប់ជួយឧបត្ថម្ភជនរួមជាតិនៅខេត្តនានានៃភាគកណ្តាល
នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញបំផុសចលនារៃអង្គាស សម្រាប់ជួយឧបត្ថម្ភជនរួមជាតិ នៅខេត្តនានានៃភាគកណ្តាល។ លោក Nguyen Xuan Phuc បាន លើកច្បាស់ថានាប៉ុន្មានថ្ងៃកន្លងទៅ ព្យុះទឹកជំនន់កើតមានឡើងយ៉ាងខ្លាំងក្លានៅភាគ កណ្តាលនេះបណ្តាលឲ្យមានការបាត់បង់យ៉ាងធ្ងន់ធ្ងរ អំពីអាយុជីវិតនិងទ្រព្យសម្បត្តិ។ តាមនោះនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអំពាវនាវឲ្យអង្គការ បុគ្គលនានា រួមដៃជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្តាលផងដែរ។
“តាងនាមរដ្ឋាភិបាល ខ្ញុំស្នើឲ្យអង្គការ បុគ្គល និងជនរួមជាតិទាំងអស់លើទូទាំងប្រទេស ចែករំលែកនូវការលំបាករបស់ប្រជាជននៅតំបន់រងការខូចខាត។ ខ្ញុំស្នើឲ្យមនុស្សគ្រប់រូប អង្គការសង្គមទាំងអស់ធ្វើការរួមវិភាគទានតាមសណ្តានចិត្តរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភជនរួមជាតិដែលកំពុងជួបការលំបាក”។
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ក្នុងពិធីបំផុសចលនានិងជួយឧបត្ថម្ភ “ដើម្បីភូមិភាគកណ្តាលជាទីស្រឡាញ់”
ក៏នាព្រឹកថ្ងៃដដែល នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិលេខ៥៨វិថី Quan Su ហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចចំពិធីបំផុសចលនា និងជួយឧបត្ថម្ភ “ដើម្បីភូមិភាគកណ្តាលជាទីស្រឡាញ់”។ ថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖ឮ
“រួមជាមួយប្រភពកម្លាំងពលំរបស់រដ្ឋនោះ ប្រភពកម្លាំងពលំសង្គមបច្ចុប្បន្នគឺសំខាន់ណាស់។ យើងជាអ្នកកាសែត ដូច្នេះត្រូវតែមានមនសិការយ៉ាងជ្រះជ្រៅ និងមានការយល់ចិត្តយ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់ប្រជាជន ដែលកំពុងរងផលប៉ះពាល់ដោយព្យុះទឹកជំនន់។ ខ្ញុំស្នើឲ្យអង្គភាពទាំងអស់ផ្សព្វផ្សាយព័ត៌មានឲ្យបានឆាប់រហ័សទៅដល់មហាជន ធ្វើឲ្យការចលនានេះមានការរីកសាយភាយ ប្រកបដោយប្រសិទ្ធិភាពជាក់ស្តែងផង”។
ក្នុងពិធិនេះ កម្មាភិបាល មន្ត្រី និងបុគ្គលិកម្នាក់ៗ របស់វិទ្យុសម្លេងវៀតណាមបានរៃ អង្គាសជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្តាលយ៉ាងហោចណាស់ប្រាក់បៀរវត្សមួយថ្ងៃធ្វើការ។
នាប៉ុន្មានថ្ងៃកន្លងទៅ ភ្លៀងធ្លាក់និងទឹកជំនន់បណ្តាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួនឡើងដល់៣៩នាក់ ផ្ទះជាង១២ម៉ឺនខ្នង និងសំណងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយជីវភាពរស់នៅរបស់គ្រួសារនៅតំបន់លិចទឹក ជាពិសេសគឺខេត្ត Quang Binh និងខេត្ត Ha Tinh គឺជួបការលំបាកតោកយ៉ាកយ៉ាងខ្លាំងផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម