17/12/2019 14:48 GMT+7 Email Print Like 0

ប្រទេសកម្ពុជានិងវៀតណាមត្រៀមធ្វើលំហាត់សង្រ្គោះគ្រោះមហន្តរាយរួមគ្នា

នាថ្ងៃទី ១៦ ខែធ្នូ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសគំនិតផ្តួចផ្តើមរៀបចំការធ្វើលំហាត់ជួយសង្គ្រោះគ្រោះមហន្តរាយរវាង  កម្ពុជានិងវៀតណាម សំដៅបង្កើនសមត្ថភាពជួយសង្គ្រោះគ្រោះមហន្តរាយដើម្បីផលប្រយោជន៍របស់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។


សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា (រូបថត៖ THX/TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតវេជ្ជសាស្ត្រនៅរាជធានីភ្នំពេញសម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ហានិភ័យនៃការកើតមានឡើងគ្រោះមហន្តរាយរញ្ជួយដីនៅតាមតំបន់ព្រំដែននៃប្រទេសនានាក្នុងអាស៊ានគឺមិនអាចទាយទុកជាមុនបានទេ ហេតុដូច្នេះចាំបាច់ត្រូវរៀបចំវិធានការបង្ការឲ្យបានល្អ ផងដែរ។ យោងតាមកាគ្រោងទុកកងយោធពលខេមរភូមិន្ទនិងកងទ័ពប្រជាជនវៀតណាមនឹងធ្វើលំហាត់ ជួយសង្គ្រោះនៅថ្ងៃទី ១៨ ខែធ្នូនៅតំបន់ព្រំដែននៃខេត្តស្វាយរៀង(ប្រទេសកម្ពុជា) ដែលជាប់ព្រំដែនខេត្ត Long An ប្រទេសវៀតណាម។ គួរបញ្ជាក់ថាគោលបំណងនៃការធ្វើលំហាត់នេះគឺដើម្បីបង្កើនសមត្ថភាពជួយសង្គ្រោះក្នុង​ករណីមានទឹកជំនន់ និងភ្លើងឆេះព្រៃ  ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់និងស្ថេរភាពជាមួយប្រទេសដទៃទៀតក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ