17/02/2019 11:12 GMT+7 Email Print Like 0

ប្រតិកម្មរបស់វៀតណាមចំពោះការដែលនាវាកងទ័ពជើងទឹកអាមេរិកធ្វើដំណើរឆ្លងកាត់ប្រជុំកោះ Truong Sa

 នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីការ​ ដែលនាវា កង​ទ័ព​ជើង​ទឹក​អាមេរិក​នាពេល​ថ្មីៗនេះ​បានធ្វើដំណើរឆ្លងកាត់តំបន់ប្រ​ជុំកោះ Truong Sa របស់វៀតណាម អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា គោល​ជំហររបស់វៀតណាមស្ដីពីបញ្ហា​អធិប តេយ្យ​ភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការនៅ​សមុទ្រខាងកើតគឺច្បាស់ លាស់ ស​មស្រប​ទៅនឹង​ច្បាប់​អន្តរជាតិ​ ហើយ​ត្រូវបានសង្កាត់ធ្ងន់ជាច្រើ​នលើក​ច្រើន​សារ​ហើយ។​
 
ក្នុង​ឋានៈជាប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជា ជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២និង​ជា​ប្រទេស​ឆ្នេរ​សមុទ្រ​ខាង​កើត វៀតណាម ជានិច្ចកាលគោរពសិទ្ធិសេរីភាពខាង​នាវាចរណ៍ អាកាស ចរណ៍នៅសមុទ្រខា​ង កើត​របស់​ប្រទេស​ដទៃដែលសមស្របទៅនឹងបទបញ្ញាត្តិនៃច្បាប់អ​ន្តរជាតិ ជាក់ ស្ដែងគឺ​អនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ស្ដីពី​ច្បាប់​សមុទ្រឆ្នាំ១៩៨​២។ លោកស្រី Le Thi Thu Hang បានជម្រាបថា ​វៀតណាម​ស្នើអោយ​ប្រទេស​ដទៃបន្ត​មាន​ការ ​រួមចំណែកយ៉ាងសកម្មនិងជាក់ស្ដែងទៅក្នុងកា​ររក្សាសន្តិភាព ស្ថិរភាព ​ព្រម​ទាំង គោរពនិង​អនុវត្តន៍​កាតព្វកិច្ច​គតិយុត្ត​អន្តរជាតិនា​នា នៅតាមតំបន់សមុទ្រនិងមហាសាគរលើពិ​ភពលោក៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ