• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រញាប់ប្រញាល់ជំនះពុះពាលើផលវិបាកក្រោយទឹកជំនន់

នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ១៣តុលារបស់គណៈកម្មាធិការបញ្ជាណែនាំបជ្ឈឹម ទទួលបន្ទុកការបង្កាប្រឆាំងគ្រោះធម្ម ជាតិ យោងតាមសេចក្តីរាយការណ៍របស់តំបន់ នានានោះ រហូតដល់ព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ​ឆ្នាំ២០១៧ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បណ្តាលឲ្យមនុស្សចំនួន៥៤នាក់ត្រូវស្លាប់ ៣៩ នាក់បាត់ខ្លួននិង៣១នាក់រងរបួស។

ទ្រព្យសម្បត្តិនិងដំណាំជាច្រើនរបស់ប្រជាជនត្រូវបាត់បង់ សំណង់សាធារណៈច្រើន ត្រូវខូចខាត កិតជាប្រាក់គឺ ១២០ពាន់លានដុង។ ចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញនៃទឹកភ្លៀងធ្លាក់និងទឹកជំនន់យ៉ាងខ្លាំងនោះ នាថ្ងៃ​ទី១២ ខែតុលា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីមួយចំនួនបានដឹកនាំក្រុមការងារទៅតំបន់បញ្ជាណែនាំផ្ទាល់ការទប់ទល់ជាមួយស្ថានភាពទឹកជំនន់ ការពារសុវត្ថិភាព​ទំនប់។ ស្មារតីរបស់រដ្ឋាភិបាលគឺសំណូមពររដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បន្តតាមដានជាប់អាកាសធាតុ ប្រចាំការ ២៤ ម៉ោងជំលៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។

ហើយចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញនៃទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំងនោះ តំបន់និងស្ថាប័ននានាបានប្រមូលផ្តុំកងកម្លាំងជំនះពុះពារលើផលវិបាកដឹកជញ្ជូនម្ហូបអាហារ ជួយឧបត្ថម្ភប្រជាជនតំបន់រងគ្រោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top