05/04/2020 09:49 GMT+7 Email Print Like 0

ប្រជាជនវៀតណាមចំនួន២០លាននាក់ទទួលផលពីកញ្ចប់ប្រាក់ឧបត្ថម្ភ ធានាសន្តិសុខសង្គម

​តាម​គម្រោង កញ្ចប់ប្រាក់នេះមានតម្លៃប្រមាណ ៦១.៥៧០ពាន់លាន ដុង (ស្មើនឹង២,៦ពាន់​លាន​ដុល្លា​អាមេរិក​) ​ក្នុង​នោះថវិការដ្ឋស្រូបយក ប្រមាណ១,៥ពាន់លានដុល្លាអាមេរិក។
 
តាម​សេចក្ដីប្រកាសរបស់រដ្ឋាភិបាលវៀតណាមស្ដីពីកញ្ចប់ប្រាក់ ឧបត្ថម្ភពលករ ធានាសន្តិសុខសង្គម ដើម្បី​ទប់​ទល់​នឹង​ផលប៉ះពាល់ដ៏អវិជ្ជ មាននៃជំងឺរាតត្បាត Covid-19 រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជននិងសង្គមកិច្ច លោក ​Dao Ngoc Dung បានជម្រាបថា នឹងមានមុខសញ្ញាគោល នយោបាយនិងពលករប្រមាណ២០លាននាក់​ទទួល​ផល​ពីកញ្ចប់ប្រាក់ឧបត្ថម្ភនេះ។
 
តាម​គម្រោង កញ្ចប់ប្រាក់នេះមានតម្លៃប្រមាណ៦១.៥៧០ពាន់លាន ដុង (ស្មើនឹង២,៦ពាន់លាន ដុល្លា​អាមេរិក​) ​ក្នុងនោះថវិការដ្ឋស្រូបយក ប្រមាណ១,៥ពាន់លានដុល្លាអាមេរិក។ ក្រសួងការងារ យុទ្ធ ជនពិការនិង សង្គម​កិច្ច​បាន​ស្នើឲ្យផ្ដល់អាទិភាពដល់ការថែទាំសម្រាប់ជនមានគុណូប ការៈចំពោះបដិវត្តន៍ មុខសញ្ញា​ចំណុះ​ការ​គាំពា​រ​សង្គម ជនងាយរងគ្រោះ ជនក្រីក្រ ពលករដែលត្រូវបញ្ឈប់កិច្ចសន្យាជាបណ្ដោះអាសន្ន សម្រាក គ្មាន​ប្រាក់​ខែ ​គ្រួសារធ្វើអាជីវកម្មដោយខ្នាតតូចៗ និងពលករបាត់បង់ ការងា​រធ្វើ។ ក្រុមមុខ​សញ្ញា​ទាំង​នេះនឹង​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ជាទឹក ប្រាក់ក្នុងរយៈពេល៣ខែ (ចាប់ពីខែមេសាដល់ខែមិថុនា)។ លោកស្រី Nguyen Thu Huong ម្ចាស់ហាងលក់​ម្ហូបអាហារនៅខ័ណ្ឌ Thanh Xuan ហាណូយ បានចែករំលែកថា៖
 
 “ប្រសិនបើទទួល​បានប្រាក់ឧបត្ថម្ភអញ្ចឹងគឺល្អណាស់។ នាបច្ចុប្បន្ន ខ្ញុំត្រូវស្នាក់នៅក្នុងផ្ទះពី១០ដល់១៥ថ្ងៃ មិនធ្វើ​អាជីវកម្ម​​បាន អញ្ចឹងមិនមាន ចំណូលនោះទេ។ ឥឡូវនេះ រដ្ឋ រដ្ឋាភិបាលជួយឧបត្ថម្ភដល់ប្រជាជនយ៉ាង ដូច្នេះគឺពិត​ជាល្អណាស់”។
 
លោក Dao Ngoc Dung រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិង សង្គមកិច្ចបានឲ្យដឹងថា ដើម្បីប្រើ​ប្រាស់​កញ្ចប់​ប្រាក់​ឧបត្ថម្ភ​នេះប្រកបដោយ ប្រសិទ្ធភាពនិងត្រឹមត្រូវ អាជ្ញាធរតំបន់​ត្រូវតែពង្រីកការទទួលខុសត្រូវ​ក្នុង ការងារត្រួត​ពិនិត្យ​មុខសញ្ញា ដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីទទួលបាន​ប្រាក់​ឧបត្ថម្ភ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ