19/01/2020 16:01 GMT+7 Email Print Like 0

ប្រជាជនវៀតណាមនៅគ្រប់ទិសទីទទួលអំណរបុណ្យតេតប្រពៃណី

នាយប់ថ្ងៃទី១៧ខែមករានៅរាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញមកចូលរួមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ២០២០ជាមួយសហគមន៍ អាណិកជនវៀតណាមនិងធុរជនវៀតណាមនៅកម្ពុជា។


សម្ដេចតេជោ ហ៊ុនសែន អញ្ជើញថ្លែងនៅពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២០ (រូបថត៖ VOV)

ថ្លែងនៅទីនេះ សម្ដេចតេជោ ហ៊ុនសែន បានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះរាល់សមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងឆ្នាំកន្លងទៅ។ សម្ដេចនាយករដ្ឋមន្រ្តីចាត់ទុកថា សមិទ្ធផលទាំងនោះក៏នាំមកនូវផល ប្រយោជន៍​រួមសម្រាប់ប្រទេសជិតខាងផ្សេងៗ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាមរយៈការដោះដូរពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ ក្នុងឱកាសនេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើរអោយឆាប់បានបង្កើតនិងប្រតិបត្តិយន្តការសន្ទនារវាងតំណាងស្ថាប័នរដ្ឋកម្ពុជាជាមួយតំណាងសហគ្រាសវៀតណាម ដើម្បីឆ្លើយតបការងឿងឆ្ងល់ ព្រមទាំងបង្កលក្ខណៈងាយស្រួលនិងលើកទឹកចិត្តវិនិយោគិនវៀតណាមបណ្ដាក់​ទុន​ចូលក្នុងទឹកដីកម្ពុជាផងដែរ។

នេះក៏ជាលើកដំបូងហើយដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនមក ចូលរួមអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយសហគមន៍អាណិកជននិងធុរជនវៀតណាមនៅកម្ពុជា។

នាយប់ថ្ងៃនេះដែរ នៅរដ្ឋធានី Praha សមាគមន៍ជនវៀតណាមនៅ ឆែកបានរៀបចំកម្មវិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូតទោ ស័ក២០២០ សម្រាប់សហគមន៍ជនវៀតណាមនៅឆែក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ