18/04/2020 11:10 GMT+7 Email Print Like 0

ប្រជាជនគាំទ្រចំពោះការបន្តរក្សាគម្លាតសង្គម

ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តី នឹងបន្តអនុវត្តការរក្សាគម្លាតសង្គម រហូតដល់ថ្ងៃទី ២២ ឬថ្ងៃ ទី ៣០ ខែមេសាដោយអាស្រ័យលើស្ថានភាពជាក់លាក់នៃជំងឺរាតត្បាត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។
 

ក្នុងរយៈពេល ១៥ ថ្ងៃនៃការប្រតិបត្តិការរក្សាគម្លាតសង្គម ខេត្ត Quang Ninh បានអនុវត្តន៍ការត្រួតពិនិត្យចំនួនមនុស្សជិត ៣៦០.០០០ នាក់និងយានយន្ត ២៥០.០០០ គ្រឿងដែលធ្វើដំណើរចេញចូលពីខេត្ត



នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តី ពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 កាលពីរសៀលថ្ងៃទី ១៥ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានឯកភាពចំពោះការបែងចែកថ្នាក់មូលដ្ឋានទៅជា ៣ ក្រុម គឺក្រុមដែលមានហានិភ័យខ្ពស់ ក្រុមដែលមានហានិភ័យនិងក្រុមមានហានិភ័យទាប ដើម្បីបន្តដាក់ចេញវិធានសមស្របសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19។  ក្នុងចំណោមនោះ មានតំបន់ចំនួន ១២ ដែលមានហានិភ័យខ្ពស់ រួមមានទាំងទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្ត Quang Ninh នឹងបន្តអនុវត្តការរក្សាគម្លាតសង្គម រហូតដល់ថ្ងៃទី ២២ ឬថ្ងៃ ទី ៣០ ខែមេសាដោយអាស្រ័យលើស្ថានភាពជាក់លាក់នៃជំងឺរាតត្បាត។ ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។

លោកស្រី Nguyen Huyen Trang ប្រជាជនរស់នៅទីក្រុង Ha Long (ខេត្ត Quang Ninh) បានឲ្យដឹងថា ដើម្បីឲ្យកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងប្រជាជន ពិតជានាំមកនូវប្រសិទ្ធភាព ការបន្តរក្សាគម្លាតសង្គមគឺចាំបាច់ណាស់៖ “ខ្ញុំគិតថាការបន្តរក្សាគម្លាតសង្គមគឺចាំបាច់ ដើម្បីការពារសុខភាពខ្លួនឯងនិងសុខភាពសង្គមជាតិយើងទាំងមូល។ ថ្វីត្បិតតែវិធានការនេះ បានជះឥទ្ធិពលជាច្រើន ដល់ជីវភាពរស់នៅរបស់គ្រួសារនីមួយៗ និងសេដ្ឋកិច្ចជាតិទាំងមូលក៏ដោយ ប៉ុន្តែ ការបង្ការគឺប្រសើរជាងការព្យាបាល ហេតុដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាប្រតិបត្តិតាមជាដាច់ខាត”។

នារសៀលថ្ងៃទី ១៥ ខែមេសាដដែលនោះ គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានផ្ញើសារទូរលេខបន្ទាន់ដល់គ្រប់សាខានិងមូលដ្ឋានដើម្បីហាមប្រាមការបរានុម័តនិងធូររលុងវិធានការជាបន្ទាន់ក្នុងបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតឲ្យសោះ ព្រមទាំងបន្តអនុវត្តការរក្សាគម្លាងសង្គម លើទូទាំងខេត្តរហូតដល់ចុងថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២០ តែម្តង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ