23/02/2019 09:59 GMT+7 Email Print Like 0

ប្រកាសការស្រាវជ្រាវគំនិតផ្ដួចផ្ដើមដៃគូរដ្ឋាភិបាលបើកចំហរ


 ទិដ្ឋភាពនៃពិធីប្រកាសការស្រាវជ្រាវគំនិតផ្ដួចផ្ដើមដៃគូរដ្ឋាភិបាលបើកចំហរ

 នាថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ​២០១៩ នៅរដ្ឋធានី​ហាណូយ អង្គការឆ្ពោះទៅ​តម្លាភាព (TT) វៀត​ណាម បាន​រៀប​ចំ​សិក្ខា​សាលា​ប្រកាសការស្រាវជ្រាវគំនិតផ្ដួចផ្ដើមដៃគូរដ្ឋា​ ភិបាលបើកចំហរ (​OGP) ជួយ​ឧបត្ថម្ភ​វៀត​ណាម​អនុវត្តន៍​គោលដៅ​អភិវឌ្ឍប្រកប ដោយចីរភាព ​(SDGs)។

OGP ជាគំនិតផ្ដួចផ្ដើមអន្តរជាតិដែលត្រូវបានបង្កើត ឡើងកាលពីឆ្នាំ២០១១ដោយប្រទេសចំនួន៨រួម​មាន​អង់​គ្លេស​ ន័រវេ​ស អាមេរិក មិចស៊ីកូ ប្រេស៊ីល អាហ្វ្រិកខាងត្បូ​ង ហ្វីលីពីន ឥណ្ឌូនេស៊ីនិងអង្គ​ការសង្គម​អន្តរ ជាតិ​ចំនួន​៩​ទៀត​។ នាបច្ចុប្បន្ន OGP​ មានការចូលរួមរបស់ប្រទេ​សចំនួន៧៩និង អា​ជ្ញាធរនៃតំបន់ចំនួន​២០​។

​នៅសិក្ខាសាលា​នេះ តំណាងអង្គការឆ្ពោះទៅតម្លាភាព និង អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ ហើ​យពិភាក្សាអំពីដៃគូ OGP ដើម្បី ការអភិវ​ឌ្ឍដោយចីរភាពរបស់វៀត​​​ណាម​ ក៏ដូច​ជាលទ្ធភាព​វៀត​ណាម ចូលរួម​ OGP ផងដែរ។ ទោះបីមិនទាន់ជាសមាជិក​នៃ OGP នៅឡើយ ប៉ុន្តែរាល់គោល ការណ៍រ​បស់ OGP (សាធារណៈ​ តម្លាភាព គណនេយ្យភាព និ​ងការចូលរួមរបស់ ប្រជា​​ជន) ត្រូវបាន​រដ្ឋាភិបាល​វៀត​ណាម​យកចិត្ត​ទុកដាក់​ជានិច្ច​។ វៀតណាមក៏ កំពុងពង្រឹងនិងសុក្រិតក្របខ័​ណ្ឌគតិយុត្តស្ដីពីការប្រយុទ្ធប្រឆាំ​ងនឹង អំពើពុក រលួយ​ ព្រមទាំងជំរុញការកសាងរដ្ឋាភិបាលអេឡិច ត្រូនិកនិង​ការកែទម្រង់រដ្ឋ ​បាលផ​ងដែរ​៕​

 

តាម​VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ