31/08/2019 17:07 GMT+7 Email Print Like 0

បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅទីម័រខាងកើត


 រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីទីម័រខាងកើតលោក Taur Matan Ruak (រូបថត៖ TTXVN) 
 

នាយប់​​ថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០១៩ នៅពេលទៅទស្សនាក្រុមហ៊ុន Viettel Timor (Telemor) លោក Nguyen Manh Hung បាន​ជួបសំ​ណេះ សំណាលជាមួយថ្នាក់ ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុននេះ។
 
ក្នុងឱកាសទៅ​បំពេញទស្សនកិច្ចការងារនៅប្រទេសទីម័រខាងកើតចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែសីហា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាននិងទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung បេសក​ជន​ពិសេស​របស់​នាយក​រដ្ឋ​មន្រ្តីរដ្ឋាភិបាល វៀតណាម បាន​អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា ទីម័​រខាង​កើត និង​ទៅ​​ទស្សនាទីស្នាក់​ការក្រុមហ៊ុនទូរគមនាគ​មន៍ Viettel Timor ផងដែរ។
 
នាយប់​ថ្ងៃទី៣១ ខែសីហា នៅពេលទៅទស្សនាក្រុមហ៊ុន Viettel Timor (Telemor) លោក Nguyen Manh Hung បាន​ជួប​សំណេះសំណាលជាមួយថ្នាក់ ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុននេះ។ លោកបានចាត់ទុកថា នាពេល​ខាង​មុខ​ Telemor គួរតែបន្តរក្សាគុណភាពទូរគមនាគមន៍អោយបានល្អ ដើម្បីរក្សាលំដាប់ ទី១នៅ​ប្រទេស​ទីម័រ​ខាង​កើត​ ដោយមានការរីកចម្រើនខ្លាំងបំផុត គុណភាពល្អ បំផុតនិងតម្លៃថោកបំផុត។ ទន្ទឹមនឹងនោះ Telemor បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យាថ្មី និង ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខបណ្ដាញ ព្រមទាំងជួយឧបត្ថម្ភដល់ការកសាងយុទ្ធ សាស្ត្រ​ផ្ទេរប្ដូរ​ទៅឌីជីថលសម្រាប់រដ្ឋាភិបាលទីម័រខាងកើតផងដែរ។
 
ក្រោយពី​ជំនួបជាមួយក្រុមហ៊ុន Telemor រដ្ឋមន្រ្តីក្រសួងព័ត៌មាននិង ទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung​ បេសកជនពិសេសរបស់ នាយករដ្ឋមន្រ្តីវៀតណាមបានចេញដំណើរ វិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ ប្រក​បដោយ​ជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅទី​ម័រខាង​កើត៕

 

តាម VOV5​ - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ