09/03/2019 11:09 GMT+7 Email Print Like 0

បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សន កិច្ចនៅរូម៉ានី


 អនុរដ្ឋមន្រ្តីលោក Bui Thanh Son (ខាងឆ្វេង) ជួបសម្ដែងការគួរសម រដ្ឋមន្រ្តីការបរទេសរូម៉ានីលោក Teodor Melescanu (រូបថត៖ dangcongsan.vn) 

 បន្តដំណើរទស្សនកិច្ចការងារនៅអឺរ៉ុប ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ​២០១៩ លោក Bui Thanh Son សមាជិក​មជ្ឈឹមបក្សកុម្មុយនិស្តវៀត​ណាម អនុរដ្ឋ មន្រ្តីអចិន្ត្រៃយ៍​ក្រសួង​ការ​បរទេស​បាន​ទៅបំពេញ​ទស្សនកិច្ច​នៅរូម៉ានី​ក្នុង​ឋានៈជាបេសកជនពិសេសរបស់នាយករដ្ឋ​មន្រ្តីរដ្ឋាភិបាលវៀតណាមលោក N​guyen Xuan Phuc។
 
អនុរដ្ឋ​មន្រ្តីលោក Bui Thanh Son បានផ្ទេរលិខិតរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជូនចំពោះ​នាយក​រដ្ឋមន្រ្តី​រូម៉ានីលោកស្រី Viorica Danci​la ដែលក្នុងនោះ​វាយតម្លៃ​ខ្ពស់​ចំពោះកា​ររីកចម្រើ​នយ៉ាង​ល្អប្រសើរ​នៃទំនាក់​ទំនង សហប្រតិប​តិ្តការនិងចំណងមិត្តភាពប្រពៃណីរវាងប្រ​ទេសទាំងពីរនាពេលកន្លង​ទៅ ព្រមទាំង​សម្ដែង​នូវគោល​បំណងចង់​បន្តពង្រឹងនិងពង្រីកទំនាក់ទំ​នងអោយ កាន់តែស៊ីជំរៅថែមទៀ​តផ​ងដែរ។ អនុរដ្ឋមន្ត្រីលោក​ Bui Thanh Son បានអបអរ សាទររូម៉ានីដែ​លបានទទួលកំណែងជាប្រធានប្រវេណ E​U ហើយ​មាន​គោល​ បំណងថា រូម៉ានីនឹងរួមចំណែកជំរុ​ញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបតិ្តការរ​វាង​​វៀត​ណាម ជាមួយ EU នាពេលខាងមុខ។ លោក Bui Thanh Son បានចាត់ទុកថា ការចុះហត្ថលេខា អនុម័ត និង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារ​វិនិយោគ (IPA) រវាងវៀតណាមនិ​ង ​EU នឹង​នាំមក​នូវ​ ផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មដ៏ធំ​ធេងសម្រាប់ភាគីទាំងពីរ ក៏ដូចជាជំរុញ ទំនាក់ទំ​នងរ​វាង EU ជាមួយ​ប្រទេសនានា​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៀតផង។​ ដោយហេតុនេះ លោក B​ui Thanh Son បានស្នើអោយ​រូម៉ានីស​ហការយ៉ាងសកម្ម ជាមួយប្រទេ​សសមាជិក EU ផ្សេងៗទៀត ដើម្បីជំរុញ​ការចុះហត្ថ​លេខា​និង​ អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀង​ទាំងពីរពោលខាង​លើ។​
 
ក្នុងបណ្ដាជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ថ្នាក់​ដឹក​នាំ​រដ្ឋាភិបា​ល​រូម៉ានី​បាន​សម្ដែងនូវគោលបំណងចង់អោយភាគីទាំង ពីរបង្កើន​ការផ្លាស់​ប្ដូរគណៈ​ប្រតិភូ​ថ្នាក់ដឹក​នាំជាន់​ខ្ពស់ក្នុ​ង​ឆ្នាំ២០​១៩ ព្រមទាំង យល់ស្របជាមួយសំណើរបស់វៀ​តណាមស្ដីពីវិធានការ​ពង្រឹងនិង​ពង្រីកកិច្ចស​ហប្រតិបតិ្តការ​ទ្វេភាគីលើ​វិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាកិ​ច្ចសហប្រតិបតិ្តការ នៅ​វេទិកា​អន្តរជាតិ​នានាផ​ង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ