31/03/2020 13:07 GMT+7 Email Print Like 0

បេក្ខជន Joe Biden វ៉ាដាច់៩ពិន្ទុដើម្បីនាំមុខប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់បុស្តិ៍ទូរទស្សន៍ Fox News កាលពីថ្ងៃទី ២៩ ខែមីនា បានអោយដឹងថា បេក្ខជនជួរមុខនៃគណៈបក្សប្រជាធិបតេយ្យ លោក Joe Biden កំពុងនាំមុខ ចំពោះប្រធានាធិបតីអាមេរិកលោក Donald Trump ៩ ពិន្ទុ ។
អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden (ឆ្វេង) និងប្រធានាធិបតីអាមេរិកលោក Donald Trump (ស្តាំ)  (រូបថត៖ AFP/TTXVN)
ហេតុដូច្នោះ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤៩% ពីអ្នកចូលរួមក្នុងការស្ទង់មតិ ខណៈដែលលោក Donald Trump ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤០% ។

រីឯ ១១% នៃចំនួនអ្នកឆ្លើយសំណួរគឺមិនទាន់សម្រេចចិត្តនៅឡើយ ឬនឹងបោះ ឆ្នោតឱ្យបេក្ខជនដទៃ  ផងដែរ។

គួរបញ្ជាក់ថានាបច្ចុប្បន្ននេះ លោក Joe Biden កំពុងជម្រុញការផ្សព្វផ្សាយយុទ្ធនាការរកសម្លេងឆ្នោតរបស់ខ្លួនយ៉ាងខ្លាំងដោយប្រកាសពីផែនការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចអាមេរិក ដែលធ្លាប់កំពុងរងផលប៉ះពាល់អវិជ្ជមានពីការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 
បណ្តាព័ត៌មានបានផ្សាយ