06/01/2022 13:02 GMT+7 Email Print Like 0

បើកសន្និសីទរដ្ឋាភិបាលជាមួយមូលដ្ឋាន

នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាអធិបតីសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយមូលដ្ឋាន ដើម្បីពិនិត្យការងារក្នុងឆ្នាំ ២០២១; អនុវត្តន៍សេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២២។
 

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងសុន្ទរកថាបើកសន្នសីទ (រូបថត៖ Duong Giang/TTXVN)


អញ្ជើញចូលរួមអង្គប្រជុំដែលតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលមានអគ្គលេខាបក្ស លោក Nguyen Phu Trong; ប្រធានរដ្ឋ លោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ សន្និសីទនេះក៏បានតភ្ជាប់ជាមួយទីតាំងប្រជុំនៃខេត្ត ក្រុង ទាំង៦៣ ទូទាំងប្រទេសផងដែរ។ នៅក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរកថា សំដៅកំណត់ទិសដៅ ការដឹកនាំ ក៏ដូចជារៀបចំការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ របស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន វិស័យ និងមូលដ្ឋាននានា។

ថ្លែងមតិក្នុងពិធីបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យគណៈប្រតិភូផ្តោតការពិភាក្សានិងវាយតម្លៃលើលទ្ធផលនៃការអនុវត្តភារកិច្ចនយោបាយឆ្នាំ ២០២១ ដោយបញ្ជាក់ពីគុណសម្បត្តិនិងចង្អុលបង្ហាញដោយស្មោះត្រង់ពីកំហិត និងចំណុចខ្វះខាត ជាពិសេស មូលហេតុបរានុម័ត។ ទន្ទឹមនឹងនោះ ស្នើរចេញដំណោះ ស្រាយ ពិភាក្សាយ៉ាងម៉ត់ចត់និងឯកភាពលើគោលដៅ ភារកិច្ច និងដំណោះស្រាយចាំបាច់ ដើម្បីអនុវត្តន៍ការងារនយោបាយសំខាន់ៗ ដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន ជាពិសេស ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០២២ ក្នុងលក្ខណៈពោរពេញទៅដោយការលំបាក និងបញ្ហាប្រឈមជាច្រើនដូចសព្វថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ