17/02/2019 11:12 GMT+7 Email Print Like 0

បើកពិធិបុណ្យចែវទូកនាគទីក្រុងហាណូយបើកទូលាយ


 តំណាងចូលរួមពិធិបុណ្យចែវទូកនាគទីក្រុងហាណូយបើកទូលាយ ឆ្នាំ២០១៩ (រុបថត៖ hanoimoi.com.vn)
 

 ពិធិបុណ្យចែវទូកនាគទីក្រុងហាណូយបើកទូលាយ ឆ្នាំ២០១៩ ត្រូវបានបើកនាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ នៅបឹង Tay​ (បឹងខាងលិច)។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្ត​មាន ឧបនាយករដ្ឋមន្ត្រីវៀតណា​ម ​លោក Vu Duc Dam ប្រធានគណៈកម្មាធិ​ការប្រជាជនទីក្រុងហា​ណូយ លោក Nguyen Duc Ch​ung រួម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​ស្ថាប័ន​មជ្ឈឹម ទីក្រុងហា​ណូយ និងប្រជាជនរា​ប់​ពាន់​នាក់​។
 
ពិធីបុណ្យ ចែ​វទូកនាគទីក្រុងហាណូយបើកទូលាយលើកនេះ ទាក់​ទាញបានការចូលរួមរបស់​កីឡាករ​ចំនួន ៧០០ នា​ក់ មកពីអង្គភាពចំនួន ៣៤ ដោយបែងចែកជា​ ៤៣ ក្រុម។ ក្នុងនោះមានក្រុមកី​ឡាអន្ត​ជាតិ​ចំនួន ៤ ដែល​រួមមាន៖ ម៉ាឡេស៊ី ហុងកុង (​ចិន) សិង្ហបុរី និង ឡាវ​ ។ លោក Tran Ng​oc Vung កីឡាករ​មួយ​រូប​មក​ពីទី​ក្រុង​ហូជីមិញ​បាន​សំណេះសំណាល​ថា៖​
 
“នេះជាលើកទីមួយ​ហើយ ដែលខ្ញុំបានចូលរួមពិធីបុណ្យនេះនៅទី​ក្រុងហាណូយ។ បរិយាកាស​ដ៏ផុល​ផុស​នៅទី​នេះបាន​ធ្វើឲ្យខ្ញុំ​មានអារម្មណ៍សប្បាយរីយរា​យណាស់។ ​ខ្ញុំនឹងប្ដេជ្ញា​ចិត្តចូល​រួមការ​ប្រកួត​ដោយអស់​ពីកម្លាំង​កាយ​ចិត្ត​។ ខ្ញុំក៏មានបំណងចង់ស្ថិត​នៅក្នុង Top ៣ ផ​ងដែរ”។ ពិធី​បុណ្យ ចែវទូកនាគ​ទីក្រុង​ហាណូយ​បើក​ទូលាយ​ ឆ្នាំ២០​១៩ នឹង​បិទបញ្ចប់​នាថ្ងៃទី​​​១៧ ខែ​កុម្ភ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ