
បើកកិច្ចប្រជុំមិត្តភាពយុវជនវៀតណាម - ឡាវឆ្នាំ ២០១៧
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២ - ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧) ខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ នាព្រឹកថ្ងៃទី៦ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីបើកកិច្ចប្រជុំមិត្តភាព យុវជនវៀតណាម - ឡាវឆ្នាំ ២០១៧។ នេះជាសកម្មភាពជាក់ស្ដែងមួយដែលរួមចំណែកដល់ការអប់រំយុវជននៃប្រទេសទាំងពីរអំពីចំណងសាមគ្គីភាពជាពិសេសរវាងវៀតណាម និងឡាថ្លែងនៅទីនេះប្រធានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ លោក Le Quoc Phong បានសង្កត់ធ្ងន់ថា៖
“ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរមានមោទនភាពនិងកោតសរសើរប្រវត្តិសាស្រ្តនៃការតស៊ូបដិវត្តន៍យ៉ាងខ្លាំងក្លារ វាងប្រទេសទាំងពីរ អំពីចំណងមិត្តភាពជាពិសេសរវាងវៀតណាមនិងឡាវដែលបានបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Cayxon Phom-vi Han, Xupha Nuvong ។ ហើយបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំ ដើម្បីធ្វើឱ្យក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម