• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បូលីវីមានគោលបំណងពង្រីកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាមួយវៀតណាម

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រេស៊ីលនិងបូលីវីលោក Do Ba Khoa នាពេលថ្មីៗនេះ បានជូនសារតាំងចំពោះប្រធានាធិបតីបូលីវីលោក Evo Morales។

ប្រធានាធិបតីបូលីវីលោក Evo Morales។ (រូបថត៖ AFP/TTXVN)


នៅក្នុងជំនួបបន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូតលោក Do Ba Khoa បាន សន្យាថា ក្នុងឋានៈរបស់ខ្លួន នឹងរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍទំនាក់ ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតលោក Do Ba Khoa ក៏បានស្នើអោយ រដ្ឋាភិបាលបូលីវីទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់ៗ ដោយចាត់ទុកនេះជាការគាំទ្រនយោបាយ​និងចំណងសាមគ្គីភាពរបស់បូលីវីចំពោះដំណើរការផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ របស់វៀតណាម។

ចំណែកឯប្រធានាធិបតីលោក Evo Morales វិញ បានសម្ដែងក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍នាពេលខាងមុខ ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច។ លោកប្រធានាធិបតីបានកត់សម្គាល់សំណើររបស់ឯកអគ្គរដ្ឋទូតវៀតណាម ហើយនឹងទទួលបទបញ្ញាត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមយ៉ាងឆាប់ៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានស្តង់ជាង ៣០០ របស់បណ្ដាសហគ្រាសមកពីវៀតណាម និងចិន។

Top