ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រេស៊ីលនិងបូលីវីលោក Do Ba Khoa នាពេលថ្មីៗនេះ បានជូនសារតាំងចំពោះប្រធានាធិបតីបូលីវីលោក Evo Morales។

ប្រធានាធិបតីបូលីវីលោក Evo Morales។ (រូបថត៖ AFP/TTXVN)
នៅក្នុងជំនួបបន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូតលោក Do Ba Khoa បាន សន្យាថា ក្នុងឋានៈរបស់ខ្លួន នឹងរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍទំនាក់ ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតលោក Do Ba Khoa ក៏បានស្នើអោយ រដ្ឋាភិបាលបូលីវីទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់ៗ ដោយចាត់ទុកនេះជាការគាំទ្រនយោបាយនិងចំណងសាមគ្គីភាពរបស់បូលីវីចំពោះដំណើរការផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ របស់វៀតណាម។
ចំណែកឯប្រធានាធិបតីលោក Evo Morales វិញ បានសម្ដែងក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍នាពេលខាងមុខ ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច។ លោកប្រធានាធិបតីបានកត់សម្គាល់សំណើររបស់ឯកអគ្គរដ្ឋទូតវៀតណាម ហើយនឹងទទួលបទបញ្ញាត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមយ៉ាងឆាប់ៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម