16/05/2021 08:35 GMT+7 Email Print Like 0

បាយចុងអង្ករសាយហ្គន (Sai Gon)

នៅដើមទសវត្សទី ៧០ នៃសតវត្សមុននៅ​​ខ័ណ្ឌ ១១ ទីក្រុង​សាយ​ហ្គ​ន​(Sai Gon) មាន​​ហាង​​​បាយ​​​ចុង​អង្ករ​ដ៏​ល្បី​មួយ​ឈ្មោះធួន​គៀវ (Thuan Kieu)បន្ទាប់ពីឆ្នាំ ១៩៧៥ ដោយ​​តម្រូវពី​អតិថិជន​ហាង​បាយ​ធួន​គៀវ​​​​ (Thuan Kieu) បានចាប់ផ្តើមលក់ទាំង​ពេល​បាយ​​ថ្ងៃត្រង់និងពេលបាយ​ល្ងាច​។ បន្ទាប់ពីហាង​បាយ​ធួនគៀវ​ ​​​​(Thuan Kieu) គឺហាង​បាយ​គៀវ​យ៉ាង​ (Kieu Giang)។ ហើយ​ពេញទីក្រុង មាន​ហាងបាយ​ចុង​អង្ករ​ល្បី​ៗជាច្រើន។

សព្វថ្ងៃបាយចុងអង្ករមិនត្រឹមតែល្បីល្បាញនិងមានការចូលចិត្តពីសំណាក់ជនជាតិវៀតណាមប៉ុណ្ណោះទេថែមទាំងភ្ញៀវទេសចរបរទេសមកសាយហ្គន(Sai Gon) មានមនុស្សជាច្រើនចង់សាកមុខម្ហូបនេះទៀតផង។ បាយចុងអង្ករសាយហ្គន (Sai Gon)  ត្រូវបានគេហូបជាពេលបាយប្រចាំថ្ងៃ ដោយយកម្ហូបទាំងអស់ដាក់នៅលើថាស ហើយមានចានផង ចង្កឹះផង។ ដូច្នេះ ប្រជាជននៅសាយហ្គន (Sai Gon) ក៏ផ្លាស់ប្តូរមុខម្ហូបនេះដើម្បីឱ្យកាន់តែទាក់ទាញ និងសមស្របសម្រាប់ទាំងប្រជាជនក្នុងប្រទេសនិងជនបរទេស។ ចាប់តាំងពីពេលនោះមក បាយចុងអង្ករនិងម្ហូបនានាត្រូវបានគេដាក់នៅលើចានធំតែមួយ ហើយប្រើស្លាបព្រានិងសមនៅពេលពិសាដែលវាដូចមុខម្ហូបនៅលោកខាងលិច។ រហូតមកដល់សព្វថ្ងៃនេះការតុបតែងនិងរបៀបពិសាមុខម្ហូបនេះនៅតែត្រូវបានថែរក្សានិងក្លាយជាលក្ខណៈពិសេសមួយ។

គ្រឿងផ្សំសំខាន់ ដើម្បីធ្វើបាយចុងអង្ករនេះ គឺចុងអង្គរដែល ជាភាពពិសេសដែលធ្វើឱ្យបាយចុងអង្ករនេះវាខុសពីបាយធម្មតាដទៃទៀត។ តាមប្រពៃណី បាយចុងអង្ករដែលឆ្ងាញ់បំផុតគឺនៅពេលប្រើឆ្នាំងដីរឺឆ្នាំងដែកស្មិត ដែលចម្អិនដោយដុតអុស។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់សព្វថ្ងៃនេះដើម្បីសន្សំសំចៃពេលវេលា មនុស្សជាច្រើនតែងតែប្រើវិធីចំហុយ។ មុនពេលចម្អិន ចុងអង្ករបាក់ត្រូវត្រាំក្នុងទឹករយៈពេលជាច្រើនម៉ោង ដើម្បីធ្វើឱ្យគ្រាប់អង្ករទន់ហើយបន្ទាប់មកទៅចំហុយ។ ក្លិនក្រអូបនៃបាយចុងអង្ករពិតជានឹងធ្វើឱ្យអ្នកចងចាំជារៀងរហូត។

 


បាយចុងអង្ករសាយហ្គន (Sai Gon)  គឺជាអាហារប្រចាំថ្ងៃដែលបម្រើទាំងប្រជាជនក្នុងប្រទេស និងជូនបរទេស។

សាច់ជ្រូកចិញ្ចាំ្រ ពងទាបានធ្វើពីល្បាយនៃស៊ុតសាច់ជ្រូក ផ្សិតត្រចៀក ផ្សិតតុងកូវនិងគ្រឿងទេសខ្លះទៀត។ សាច់ជ្រូកចិញ្ចាំ្រ ពងទាត្រូវបានយកទៅចំហុយ។ នៅពេលចម្អិនរួច សាច់ជ្រូកចិញ្ចាំ្រពងទាត្រូវបានកាត់ជាបំណែករាងចតុកោណកែងឬជាជ្រុងមូល។

ស្បែកជ្រូកត្រូវបានសម្អាតចម្អិន និងហាន់។ បន្ទាប់មកដាក់គ្រឿងទេសចូលក្នុងស្បែកបានហាន់ហើយនេះ ហើយជាពិសេសត្រូវតែដាក់ បីចេងឱ្យស្បែកជ្រូកកាន់តែឆ្ងាញ់។

កន្លែងនីមួយៗនឹងមានរូបមន្តផ្ទាល់ខ្លួនអំពីបៀបអាំងឆ្អឹងជំនីហើយនេះក៏ជាចំណុចពិសេសបំផុតនៃមុខម្ហូបបាយចុងអង្ករ​សាយហ្គន (Sai Gon) ដែរ។ គេនឹងប្រលាក់ឆ្អឹងជំនីជាមួយគ្រឿងទេសផ្អែមជូរយ៉ាងប៉ិនប្រសប់ហើយអាំងលើធ្យូង។ មានហាងជាច្រើនគេអាំងឆ្អឹងជំនីនៅខាងមុខហាង ដើម្បីទាក់ទាញអតិថិជន។

ចានបាយចុងអង្ករនីមួយៗត្រូវមានទឹកជ្រលក់មួយចាន។ ទឹកជ្រលក់នេះរួមមាន ទឹកត្រី ខ្ទឹមស ម្ទេសនិងស្ករ ដែលមានរសជាតិផ្អែមនិងជូរល្មម។ ចំណុចពិសេសមួយនៅក្នុងវិធីនៃការបរិភោគរបស់ប្រជាជននៅសាយហ្គន (Sai Gon) គឺចាក់ទឹកជ្រលក់លើចានបាយតែម្តងដោយមិនចាំបាច់ជ្រលក់ក្នុងចានដូចធម្មតាទេ។

បាយចុងអង្ករសាយហ្គន (Sai Gon)  ត្រូវបានគេចាត់ទុកថាជាអាហារសម្រាប់ជនក្រីក្រ។ មូលហេតុគឺដោយសារបាយចុងអង្ករវាមិនសូវរីកទេ ហើយតម្លៃធូរថ្លៃទៀត ដូច្នេះគេអាចប្រើជាអាហារប្រចាំថ្ងៃដើម្បីសន្សំសំចៃ។ ពីមុនម្ហូបនេះស្ទើរតែប្រើសម្រាប់តែកម្មករកសិករក្រីក្រឬនិស្សិតទេ។ ប៉ុន្តែ បច្ចុប្បន្ននេះ បាយចុងអង្ករបានក្លាយជាមុខម្ហូបពិសេសប្រចាំតំបន់។ ជាពិសេសវាបានក្លាយជាម្ហូបប្រចាំតំបន់របស់សាយហ្គន។


បាយចុងអង្ករគឺជាមុខម្ហូបពេញនិយមនៅសាយហ្គនដូច្នេះអ្នកអាចរកបានហាងបាយចុងអង្ករនៅគ្រប់ទីកន្លែង។ ខាងក្រោមនេះគឺជាហាងបាយចុងអង្ករឆ្ងាញ់ៗមួយចំនួន៖

- បាយចុងអង្ករទូមឹប(Tu Map)
- អាស័យដ្ឋាន៖ ផ្ទះលេខ ៨១២ ស៊ឺ វ៉ាន់ហាន(Su Van Hanh) សង្កាត់ ១២ ខ័ណ្ឌ ១០ ក្រុងហូជីមិញ (Ho Chi Minh)
- បាយចុងអង្ករបាយរាក់(Bai Rac)
- អាស័យដ្ឋាន៖ ផ្ទះលេខ ៧៧ ឡេវ៉ាន់លីញ(Le Van Linh) សង្កាត់ ៤ ទីក្រុងហូជីមិញ (Ho Chi Minh)
- អាស័យដ្ឋានៈ ១៨ ផានបុយចូវ (Phan Boi Chau) គឿ ណាម(Cua Nam) ហ័ងគៀម (Hoan Kiem) ទីក្រុងហាណូយ (Ha Noi)

អនុវត្ត៖ ខាញឡុង
ប្រែសម្រួលដោយង្វៀនយ៉ាង


បណ្តាអត្ថបទបានផ្សាយ