• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

នាថ្ងៃទី ២១ ខែកក្កដា គណៈអចិន្ត្រៃយ៍នៃគណលេខាបានចេញផ្សាយសារលិខិតស្ដីពីការបន្តបង្កើនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

រូបថត៖ VOV


សារលិខិតនេះបានសង្តត់ធ្ងន់ថា រលកជំងឺលើកទី ៤ នេះ មានទ្រង់ទ្រាយនិងការឆ្លងរាលដាលយ៉ាងឆាប់រហ័សមិនធ្លាប់មានតាំងពីមុនមក ដោយមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅតាមខេត្ត ក្រុងជាច្រើន។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងបរិបទបច្ចុប្បន្ននេះ គណៈអចិន្ត្រៃយ៍នៃគណលេខាបានស្នើឲ្យប្រព័ន្ធនយោបាយទាំងមូលបន្តផ្ដោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះ គណៈកម្មាធិការបក្ស និងអង្គការបក្សនានាមិនធ្វេសប្រហែស អត្តនៅម័តជាដាច់ខាត។

សារលិខិតរបស់គណៈអចិន្ត្រៃយ៍នៃគណលេខាក៏បានលើកច្បាស់ថា គណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ និងផ្នែកសុខាភិបាលចាំបាច់ត្រូវបន្តណែនាំដល់ខេត្ត ក្រុងនានាដើម្បីបង្កើតសេណារីយ៉ូ និងដំណោះស្រាយប្រយុទ្ធប្រឆាំងជំងឺយ៉ាងជាក់លាក់។ ទន្ទឹមនឹងនេះ គណៈកម្មការចលនាមហាជនមជ្ឈឹម រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមចាត់វិធានការជាក់ស្ដែង ក្នុងការថែទាំ ជួយឧបត្ថម្ភប្រជាជន ជាពិសេសគឺមុខសញ្ញាដែលមានស្ថានភាពលំបាកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top