07/05/2021 14:14 GMT+7 Email Print Like 0

បន្តនាំទំនាក់ទំនងរវាងវៀតណាម-គុយបាអភិវឌ្ឍប្រកបដោយចីរភាព

នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel Bermudez។

នៅកិច្ចសន្ទនានេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជន វៀតណាមតែងតែគោរព ហើយមិនដែលបំភ្លេចចំណងសាមគ្គី ភាពនិងការជួយគាំទ្រទាំងខាងសម្ភារៈនិងស្មារតីរបស់គុយបា ចំពោះវៀតណាមក្នុង បុព្វហេតុតស៊ូរំដោះប្រជាជាតិកាលពីមុននេះ ក៏ដូចជាក្នុងបុព្វហេតុកសាងនិងការពារ មាតុភូមិនាសព្វថ្ងៃឡើយ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ ថា ទំនាក់ទំនងរវាងបក្សទាំងពីរគឺជាមូលដ្ឋានគ្រឹះនយោបាយ ដែលដើរតួនាទីតម្រង់ ទិសដៅដ៏សំខាន់សម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយវៀតណាម ត្រៀមខ្លួនជាស្រេចចែករំលែកជាមួយគុយបាអំពីបទពិសោធន៍ក្នុងដំណើរការផ្លាស់ប្ដូរថ្មីរបស់ខ្លួន។ លោកអគ្គលេខាបក្ស ក៏បានស្នើឲ្យភាគីទាំងពីរនាពេលខាងមុខគួរតែបន្ត សហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងជាន់ខ្ពស់ទ្វេភាគីប្រកបដោយផ្លែផ្កា នាំទំនាក់ទំនងវៀតណាម-គុយបាបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងចីរភាព។

រីឯខ្លួនវិញ លោកលេខាទីមួយ Miguel Diaz-Canel Bermudez បានបញ្ជាក់ថា ថ្នាក់ដឹកនាំថ្មីរបស់គុយបានឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងគុយបា-វៀតណាម។ លោក Miguel Diaz-Canel Bermudez ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវសេចក្ដីសម្រេច ចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ក៏ដូចជាគោលដៅប្រជាជនសម្បូរធូធារ ប្រទេស ជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ