
រូបថតៈ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កម្មវិធីជួបប្រាស្រ័យសិល្បៈមានឈ្មោះថា “បទចំរៀងវីរភាពខែតុលា” នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី១០០នៃ បដិវត្តន៍ខែតុលារុស្ស៊ី (១៩១៧-២០១៧)។
តាមរយៈកម្មវិធីនេះ នឹងមានបទយកការណ៍ពិសេសជាច្រើនត្រូវបានដាក់បញ្ចាំង ដែលជួយឲ្យអ្នកទស្សនាអាចមើលឃើញជាទូទៅ អំពីបដិវត្តន៍ខែតុលា ដំណើរការមកដល់ទីតាំងប្រវត្តិសាស្ត្រ កន្លែងដែលប្រព្រឹត្តទៅ ព្រឹត្តិការណ៍បដិវត្តន៍ខែតុលា។ ក៏ក្នុងជំនួបប្រាស្រ័យសិល្បៈនេះ អ្នកទស្សនានឹងបាន ជួបសំណេះសំណាលជាមួយសាក្សីពិសេស របស់រុស្ស៊ីនិងវៀតណាម ដែលសំណេះសំណាលអំពីបដិវត្តន៍ខែតុលា និងអនុស្សា វរីយ៍យ៉ាងជ្រាលជ្រៅអំពីទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី។ ក្រៅពីនោះ ទស្សនិកជននឹងបានទស្សនាការសម្តែងសិល្បៈ រាំរបាំប្រជាប្រិយ រុស្ស៊ី និងរបាំ Bale របស់់រុស្ស៊ីផងដែរ៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម