• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសអាស៊ានបើកកិច្ចប្រជុំទប់ទល់នឹងស្ថានភាពបំពុលបរិស្ថាន


 ឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្នថ្លែងនៅក្នុង កិច្ចប្រជុំ
 

នាព្រឹកថ្ងៃ​ទី៨ ខែសីហា កិច្ចប្រជុំលើកទី ១៥ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ ត្រូវបានបើកនៅទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើន កិច្ចសហ​ប្រតិ​បត្តិការ​ក្នុង​ការ​ទប់ទល់នឹងការបំពុលបរិស្ថាន។
 
នៅទី​នេះ អង្គប្រជុំបានពិភាក្សាគ្នាអំពីបញ្ហាសហប្រតិបត្តិការជាច្រើន លើវិស័យបរិស្ថាន ដែលរួមមាន៖ បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ ការអភិវឌ្ឍន៍ជីវចម្រុះ បរិស្ថានសមុទ្រ ការអប់រំបរិស្ថាន គ្រប់គ្រងទឹក សារជាតិគីមី​ជា​ដើម​។
 
ក្នុង​រយៈពេល ៤ ថ្ងៃ ប្រព្រឹត្តិទៅកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែតុលា បណ្ដា​រដ្ឋ​មន្ត្រី​អាស៊ាន​នឹង​អនុម័ត​លើឯកសារច្បាប់សំខាន់ៗចំនួន ៣ គឺ៖ សេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ ផែនការ​យុទ្ធសាស្ត្រអាស៊ានសម្រាប់បរិស្ថាននិងសំណើទទួលស្គាល់ឧទ្យានជាតិចំនួន ៥ របស់មីយ៉ាន់ម៉ា ថៃ និងវៀតណាម​ជាឧទ្យានបេតិក​ភណ្ឌអាស៊ាន៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top