21/05/2021 21:36 GMT+7 Email Print Like 0

បណ្ដាតំបន់ត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតមុនកាលកំណត់

នាថ្ងៃទី២១ ខែឧសភា ម្ចាស់ឆ្នោតនៅតំបន់ព្រៃភ្នំ តំបន់ព្រំដែនមួយចំនួននៃខេត្ត Nghe An Quang Binh Kien Giang នឹងទៅបោះឆ្នោតមុនកាលកំណត់ជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។

ប្រជាជននៅតាមស្រុកព្រៃភ្នំខេត្ត Nghe An ត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត។
(រូបថត៖ VOV)


ភូមិ Ha Son ឃុំ Muong Noc ស្រុកព្រំប្រទល់ Que Phong ខេត្ត Nghe An មានម្ចាស់ឆ្នោតជិត ៨០០នាក់ ក្នុងនោះ ៧០% ជាជនជាតិ Kho mu និង៣០%ជាជនជាតិ Thai។ នេះជាមណ្ឌលមួយក្នុងចំណោមមណ្ឌលបោះឆ្នោតមុនកាលកំណត់នៅខេត្ត Nghe An ដោយសារតែមានលក្ខណៈភូមិសាស្ត្រស្មុគស្មាញ។ រួមជាមួយស្រុក Que Phong នៅថ្ងៃទី២១ ខែឧសភា មណ្ឌលបោះឆ្នោតជាង២០០កន្លែងទៀតនៅស្រុកព្រំប្រទល់ ស្រុកព្រៃភ្នំចំនួន៣នៅខេត្ត Nghe An នោះគឺ Ky Son Tuong Duong និង Con Cuong នឹងអនុវត្តន៍ការបោះឆ្នោតមុនកាលកំណត់។

នៅឃុំ Tho Chau ដែលជាឃុំព្រំប្រទល់នៃខេត្ត Kien Giang ការងារត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតត្រូវបានសម្រេចរួចរាល់។ ម្ចាស់ឆ្នោតជិត២.០០០នាក់នៅឃុំកោះនេះ កំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតដើម្បីជ្រើសរើសអ្នកតំណាងដែលមានទាំងទេពកោសល្យនិងសីលធម៌ ដើម្បីចូលរួមចំណែកកសាងស្រុកកំណើត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ